ត្រៀមបញ្ជូនខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ទៅតុលាការ​ ក្រោយឃាត់ខ្លួន​ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនល្មើសម្នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ​ យក​មក​សាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។​

ប្រភពដដែលបន្តថា​ ក្នុងការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៧៖៣០នាទី​ ដឹកនាំសម្របសម្រូលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បង្ក្រាបនៅចំណុចក្បែរស្ថានីយ៍ប្រេងតូតាល់​ ផ្លូវ២១៧ ភូមិគោកក្រសាំង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលចាប់ខ្លួនជនល្មើសម្នាក់ ឈ្មោះ ពេជ្រ រ៉ាដែន ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត២០០០។ វត្ថុតាងចាប់យក៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់៩៩៦,១៣ក្រាម។

...

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាង នៅថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ កម្លាំង​ជំនាញ​កំពុងកសាងសំណុំរឿងបញ្ជូន
ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់​៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print