ពីនេះពីនោះពាក់ព័ន្ធកម្ពុជា របស់ លោក សុខ ឥសាន

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- គេអ្នកផ្សេងថាសុទ្ធតែមិនស្មោះត្រង់នឹងជាតិ = បើអាជនក្បត់ជាតិ៣ជំនាន់ថាជាអ្នកស្មោះត្រង់នឹងជាតិ?
២- បើដឹងថាក្រុមហ៊ុន ឡេង ចាន់ណា បោកប្រាស់ = ហេតុម៉េចបានជាបណ្តោយខ្លួនឲ្យចាញ់បោកក្រុមហ៊ុននេះទៀត?
៣- កាលទទួលបានការប្រាក់ឲ្យស្ងាត់ឈឹង = ដល់លែងបានទទួលការប្រាក់ទើបស្រែក?
៤- ក្រុមឧទ្ទាមក្រៅច្បាប់នៅតែនិយាយថាមានអ្នកគាំទ្រជាង៣លាននាក់? = មានអ្នកគាំទ្រ៣លាននាក់មែនតែនៅតែចាញ់ដដែលតើបានការអី?
៥- មានការគាំទ្រ៣លានមែនតែចាញ់សម្រាប់តែការបោះឆ្នោតឆ្នាំ២០១៣ = ហួសជាង១០ឆ្នាំហើយនៅតែយកមកនិយាយ បោះឆ្នោតម្តងគេគិតលទ្ធផលម្តង មិនអាចយកលទ្ធផលពី១០ឆ្នាំមុនមកគិតទេ?
៦- អ្នកគាំទ្រទណ្ឌិតក្បត់ជាតិសម រង្ស៊ីស៊ូទ្រាំលែងបាន = ចាកចោលទណ្ឌិតជាបន្តបន្ទាប់ ទាំងអ្នកគាំទ្រទាំងអ្នកជិតស្និទ្ធដូចយាយហួរជាដើម?
៧- ការនិយាយថាចូលស្រុកគ្រាន់នៅក្នុងទ្រឹស្តី = តែការចូលជាក់ស្តែងមិនមានទេដោយសារទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាមនុស្សកំសាកបំផុត?
៨- អត់មានអ្នកណាហ៊ានតតាំងជាមួយសម្តេចតេជោ ហ៊ុន សែន ទេ = គឺមានតែ សម រង្ស៊ី ទេដែលហ៊ានតតាំងជាមួយសម្តេចតេជោ ហ៊ុន សែន ពីព្រោះហ៊ានពីស្រុកបារាំងមកចម្ងាយម៉ឺនគម?
៩- បើសិនណា សម រង្ស៊ី ដឹងថាមានអ្នកគាំទ្រខ្លួនរាប់លាននាក់ = សម រង្ស៊ី ពិតជាហ៊ានចូលមកកម្ពុជាយ៉ាងប្រាកដ តែតាមការពិតទណ្ឌិតរូបនេះអត់ច្បាស់ថាមានអ្នកគាំទ្រច្រើនទេទើបមិនហ៊ានប្រថុយចូលស្រុក?
១០- ការស្រែកថាមានអ្នកគាំទ្ររាប់លានចង់ស្រែកប៉ុន្មានលានក៏បាន = តែច្រើនឬតិចអាស្រ័យលើការជាក់ស្តែងរហូតមកដល់ពេលនេះគឺអត់អ្នកគាំទ្រ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print