លោក ឃួង ស្រេង ចុះពិនិត្យទីតាំង ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរឹតបន្តឹង នៅមណ្ឌល វិទ្យាល័យព្រះស៊ីសុវត្ថិ

ចែករំលែក៖

ភ្នំពេញ ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ,អាជ្ញាធរដែនដី រួមជាមួយមន្ត្រីរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានចុះពិនិត្យមើលដំណើរការ រៀបចំការិយាល័យបោះឆ្នោតនៅ វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូន ពេញចំនួន២ ការិយាល័យ(ភូមិភាគ១)  នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥​ ដែលនិងប្រព្រឹត្ដទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។

​​​​        លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធក៏ដូចអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់​ធ្នាប់​ របៀបរៀបរយសាធារណៈឱ្យបានកាន់តែល្អ​ប្រ​សើរថែមទៀតខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥កុម្ភៈ  ឆ្នាំ២០២៤ នេះ ។យើងត្រូវសម្រេចឱ្យបាននូវ ការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៏ គ្មានការបំភិតបំភ័យឬគំរាមកំហែងក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។ 

     តាមការសង្កេតជាទូទៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងរយះពេល១៤ថ្ងៃកន្លងទៅ គឺមានបរិយាកាសល្អពុំមានអំពើហិង្សា គំរាមកំហែង បំភិតបំភ័យកើតឡើងគួរអោយកត់សំគាល់នោះទេ។ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ។

     លោក ឃួង ស្រេង ក៏បានណែនាំឱ្យ បាញ់ទឹកលាងសំអាតបរិវេណជុំវិញការិយាល័យបោះឆ្នោត​ឲ្យ​​ បានស្អាតនឹងដាក់កម្លាំងយាមឲ្យបានត្រឹមត្រូវ។ 

    សូមបញ្ជាក់ថា៖ អង្គបោះឆ្នោតដែលជាសមាជិកក្រុម ប្រឹក្សាសង្កាត់ក្នុងតំណែងដែលត្រូវបោះឆ្នោតសំរាប់រាជធានីភ្នំពេញមានចំនួន ៩១១នាក់ ក្នុងនោះក៏មានអ្នកតំណាងរាស្ត្រចំនួន១២រូបផងដែរ ៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print