ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បានកើតឡើងចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល២៦នាក់។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! នៅពេលលោកអ្នកកំពុងបើកបរ សូមកុំប្រើប្រាស់ទូរស័ព្ទដៃ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ!
របាយការណ៍ដដែលបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ១៤លើក (យប់ ០៨លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០០នាក់), រងរបួសសរុប ២៦នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ១៣នាក់ (ស្រី ២នាក់) រងរបួសស្រាល ១៣នាក់ (ស្រី៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១៤នាក់ (យប់ ៩នាក់)។ ចំពោះមូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន១០លើក (ស្លាប់ ៦នាក់, ធ្ងន់ ៩នាក់, ស្រាល៩នាក់)។
ជាមួយគ្នានេះ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសចំនួន ២១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ២២៣គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៦៤គ្រឿង និងម៉ូតូ ១៥៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២១០គ្រឿង រថយន្តធំ ១គ្រឿង រថយន្តតូច ៦៣គ្រឿង និងម៉ូតូចំនួន ១៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល២៤ថ្ងៃ ពីថ្ងៃទី១-២៤ ខែកុម្ភ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៣,៤៦៣គ្រឿង រថយន្តធំ ២២៣គ្រឿង រថយន្តតូច ៣,១៧២គ្រឿង ម៉ូតូ ១០,០៦៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,៥៧០គ្រឿង, រថយន្តធំ ៩៧គ្រឿង, រថយន្តតូច ២,០៦២គ្រឿង និងម៉ូតូ ៧,៤១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕