បណ្ឌិត សាម អុីន បញ្ជាក់ពី ត្រដក់តូច – Lesser Adjutant

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានឈ្មោះវិទ្យាសាស្រ្តថា Leptoptilos javanicus ត្រដក់តូចជាប្រភេទកំពុងទទួលរងការគំរាមកំហែង (Vulnerable species) លើពិភពលោក ស្ថិតក្នុងបញ្ជីក្រហមរបស់ IUCN។ លោកបណ្ឌិត សាម អុីន បានលើកពីឯកសារយោង ៖ក្រសួងបរិស្ថាន (២០២១) ៖ #កម្ពុជាមាតុភូមិ ខ្ញុំ ជីវចម្រុះ ការពារសត្វព្រៃ បានបញ្ជាក់ថា ៖

វាមានវត្តមានពេញមួយឆ្នាំនៅកម្ពុជា។ វាចូលចិត្តរស់នៅតាមតំបន់ដីសើម តាមវាលទំនាប តំបន់ដីសើមនៅក្នុងព្រៃល្បោះ ទន្លេធំៗ ដូចជាទន្លេមេគង្គ និងទន្លេសាប និងនៅតាមតំបន់ព្រៃលិចទឹកនៃប្រទេសកម្ពុជា។ បន្ទាយពងកូនដ៏ធំរបស់វា គឺនៅក្នុងតំបន់រ៉ាមសារ #ព្រែកទាល់ នៃបឹងទន្លេសាប និងមួយចំនួនទៀតមានបន្ទាយពងកូននៅភូមិភាគខាងជើងនៃប្រទេស។ វាមានមាឌធំ មានចំពុះធំពណ៌ស្រអាប់ ក្បាលត្រងោលពណ៌ផ្កាឈូក កពណ៌លឿងស្រាល ផ្នែកខាងលើនិងស្លាបពណ៌ខ្មៅ និងផ្នែកខាងក្រោមពណ៌ស។

ពួកវាមួយចំនួន ដែលរស់នៅបឹងទន្លេសាប ធ្វើការបន្តពូជនៅដើមរដូវប្រាំង ផ្ទុយពីមួយចំនួន ដែលរស់នៅភូមិភាគទំនាបខាងជើង ធ្វើការបន្តពូជនៅដើមរដូវវស្សា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print