បុរសម្នាក់ដុតខ្លួនឯងនៅមុខស្ថានទូតអុីស្រាអែលប្រចាំនៅអាមេរិក

ចែករំលែក៖

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ដោយបុរសនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីភ្លើងត្រូវបានពន្លត់។ អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់បាននិយាយថា ជននោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ស្ថានទូតអុីស្រាអែលបានក្លាយជាគោលដៅនៃការតវ៉ានិងការប្រមូលផ្តុំជាច្រើន ដោយសារតែជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប មិនថាគាំទ្រប៉ាឡេស្ទីន ឬគាំទ្រអុីស្រាអែល។
យុទ្ធនាការវាយលុករបស់អុីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 បានធ្វើឱ្យមនុស្សជិត 30,000 នាក់បានស្លាប់ ហើយបានប្រែក្លាយតំបន់ឆ្នេរទៅជាកន្លែងស្ងាត់ជ្រងំ។
នៅក្នុងការវិវឌ្ឍចុងក្រោយនេះ កងទ័ពអុីស្រាអែលនិងខ្មាន់កាំភ្លើងប៉ាឡេស្ទីនបានប៉ះទង្គិចគ្នានៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីចុងសប្តាហ៍ ខណៈដែលអន្តរការីកំពុងពន្លឿនការចរចាលើបទឈប់បាញ់ដែលអាចមានដើម្បីរំដោះចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានរឹបអូសនិងនាំយកការសម្រាកបុណ្យរ៉ាម៉ាដានទៅកាន់ទឹកដីដែលត្រូវបានបំផ្លិចបំផ្លាញ។
ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យនៃការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយហាក់ដូចជាមិនប្រាកដប្រជា ខណៈដែលអុីស្រាអែលគ្រោងនឹងពង្រីកវិសាលភាពនៃការវាយប្រហាររបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាស់ ហើយពួកមូស្លីមនៅតែទាមទារឱ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដែលសង្គ្រាមមានរយៈពេលជិត 5 ខែ។
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu ទើបតែបានកោះប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាម ដើម្បីរៀបចំកិច្ចប្រជុំជាមួយប្រមុខចារកម្មដែលត្រឡប់មកពីកិច្ចប្រជុំជាមួយក្រុមអ្នកសម្រុះសម្រួលកាតារ អេហ្ស៊ីប និងអាមេរិក នៅទីក្រុងប៉ារីស ស្តីពីលទ្ធភាពនៃបទឈប់បាញ់លើកទីពីរនៅតំបន់ហ្គាហ្សា៕ ដោយធីរីណា

...

រូប​ថត​:tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print