តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត LAM BORHINI ស្រវឹង បណ្តាលឱ្យបុកស្លាប់អ្នកដទៃ ទុកឱ្យចៅក្រមឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ ចោទប្រកាន់ជនល្មើសបង្កគ្រោះថ្នាក់ចរណ៍បណ្តាលឲ្យអ្នកដ៏ទៃស្លាប់ ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជនមេត្តាជ្រាបថា អយ្យការអមសាលាដំបូងរាជធានីភ្នពេញបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១២៦៧ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លើករណីគ្រោះថ្នាក់ចរាចរណ៍ ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿងមានលក្ខណៈគ្រប់គ្រាន់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស អាយុ៣៨ ឆ្នាំ ជាជនជាតិចិន ពីបទ.បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដ៏ទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៨៦ mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញតិឲ្យផ្តន្ទាទោសតាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទ.រត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជួនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ (ពោលគឺទុកជូនចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនសង្ស័យ នោះជាឆ័ន្ទានុសិទ្ធិរបស់លោកចៅក្រម) ។

...

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២ និង៤៤ នាទីរំលងអាធ្រាត្រឈ្មោះ FU ZHONG HUA ភេទប្រុស ជាជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORHINI HURACAN STO ព័ណទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា F.R ៩៩៩ ផលិតឆ្នាំ២០២២ តាមបណ្តោយផ្លូវសហពន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយអត្រាជាតិអាល់កុល ០.៨៦ mg/L លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរដោយស្របទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនិងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន ២នាក់ ជាជនជាតិចិន ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print