ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទីក្នុងម៉ោងបន្ថែមសម្រាប់ក្រុម Inter Miami ក្នុងលទ្ធផលស្មើ ១–១ ជាមួយក្រុមLA Galaxy កាលពីព្រឹកថ្ងៃចន្ទ ទី២៦ កុម្ភៈនេះ។
ក្រុម Galaxy បាននាំមុខមុននៅនាទី៧៥តាមរយៈខ្សែប្រយុទ្ធ Dejan Joveljic មុនពេលខ្សែបម្រើ Mark Delgado ត្រូវបានបណ្តេញចេញដោយសារកាតលឿងលើកទីពីរ។
Messi ដែលមានអាយុ៣៦ឆ្នាំបន្ទាប់មកបានរកគ្រាប់បាល់បញ្ចូលទីជាមួយអតីតមិត្តរួមក្រុម Barcelona កីឡាករ Jordi Alba ដែលកីឡាកររូបនេះជាអ្នកបញ្ជូនបាល់ឲ្យស៊ុតផុតដៃអ្នកចាំទី John McCarthy នៅនាទីទី៩០+២។
ក្រុម Miami បានផ្តួលក្រុម Real Salt Lake ក្នុងការប្រកួតបើកឆាកនៃលីកកំពូល Major Soccer League របស់ពួកគេកាលពីសប្តាហ៍មុន។ ពួកគេគឺជាក្រុមកំពូលតារាងដែលមាន៤ពិន្ទុ ប៉ុន្តែគឺជាក្រុមតែមួយគត់នៅក្នុងផ្នែកដែលបានលេង២ដង។ ក្រុម Rivals DC United បានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេដោយយកឈ្នះ New England Revolution ៣–១ កាលពីថ្ងៃអាទិត្យដែរ។
លោក Gerardo Martino គ្រូបង្វឹករបស់ក្រុម Miami បាននិយាយថា “ពួកយើងលេងបានច្រើនក្នុងតង់ទីមួយ យើងអាចចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បានមួយគ្រាប់។ ពួកគេបានស៊ុតបញ្ចូលទីក្នុងការវាយបក ប៉ុន្តែបន្ទាប់ពីនោះយើងបានបង្ហាញភាពប៉ិនប្រសប់ក្នុងការលេង” ។
Miami បានចាប់ផ្តើមអតីតកីឡាករ Barcelona ទាំងបួននាក់របស់ពួកគេនៅរដ្ឋកាលីហ្វ័រញ៉ា ដោយមានម្ចាស់ជើងឯក World Cup ឆ្នាំ២០២២ Messi និងកីឡាករអេស្ប៉ាញ Alba ចូលរួមដោយ Sergio Busquets និង Luis Suarez ។
ការប្រកួតផ្សេងទៀត Portland Timbers របស់លោក Phil Neville បានយកឈ្នះយ៉ាងស្រួលក្នុងលទ្ធផល ៤–១ ទល់នឹងColorado Rapids ក្នុងការប្រកួតដំបូងនៃរដូវកាលថ្មីរបស់ពួកគេ។ ជ័យជម្នះកាលពីថ្ងៃអាទិត្យគឺជាលើកទីមួយរបស់លោកNeville ចាប់តាំងពីការវិលត្រឡប់ទៅកាន់ MLS បន្ទាប់ពីកីឡាករវ័យ៤៧ឆ្នាំរូបនេះត្រូវបានបណ្តេញចេញដោយ Inter Miami ក្នុងខែមិថុនា៕ (រូបភាព ៖ BBC Sport)