ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកុម្ភៈ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៖

ជ្រលងសម្ពាធទាបនៅបន្តមានឥទ្ធិពលលើឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា។ សម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី១០% និងមានខ្យល់បក់មកពីទិសអគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

២.តំបន់ខ្ពង់រាប ៖

⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ដោយឡែកនៅខេត្តកំពង់ស្ពឺនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

៣.តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យមនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន៣ម៉ែត្រ/វិនាទី
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print