ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ៣គីឡូក្រាមត្រូវបានបន្តដកហូតពីទីផ្សារ​

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ ខេត្តកោះកុង និងរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះត្រួតពិនិត្យទីផ្សារដូចភ្លៀងរលឹម ក្នុងគោលបំណងការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ពីអំពើមិនសុចរិតក្នុងធុរកិច្ច។

ជាក់ស្តែង ក្នុងបេសកកម្មនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ មន្ត្រីជំនាញ​ បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់នានា លើទំនិញហូបចុកចំនួន ៨គំរូ រួមមាន គ្រឿងសមុទ្រ ពពុះសណ្តែក និងខ្ញីហាន់ ដែលជាលទ្ធផល មន្ត្រីជំនាញ​ បានរកឃើញ សំណាកគំរូពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ៣គីឡូក្រាម និងត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា។

...

ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានរកឃើញ ទំនិញចម្រុះគ្រប់ប្រភេទ ហួសកាលបរិច្ឆេទ និងខូចគុណភាពសរុបចំនួន ២០.៤គីឡូក្រាម។ ទំនិញទាំងនេះ ត្រូវបានមន្ត្រីយើងដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីបន្តនីតិវិធីនាពេលសមស្រប។ ជាមួយគ្នានេះដែរ ដើម្បីបន្តបញ្រ្ជាបការយល់ដឹងដល់អាជីវករ មន្ត្រីជំនាញ បានណែនាំ និងផ្សព្វផ្សាយនូវច្បាប់ និងបទប្បញ្ញត្តិដែលកំពុងមានជាធរមានផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print