កម្លាំងនគរបាលក្រុងបាត់ដំបងចុះបង្ក្រាបនិងឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណីលេងល្បែងស៉ីសងកន្ទុយលេខខុសច្បាប់

ចែករំលែក៖

បាត់ដំបង÷យោងតាមប្រភពព័តមាននគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា÷ បានចុះបង្រ្កាបមានករណីអ្នកលេងល្បែងស៊ីសងលក់កន្ទុយលេខខុសច្បាប់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងចុះបង្ក្រាប  មួយកន្លែងនៅត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  និងបានធ្វើការឃាត់ខ្លួនអ្នកលក់​កន្ទុយលេខ ម្នាក់ឈ្មោះ​ វ៉ែន​ វួច​ ភេទស្រី​ អាយុ៥៧ឆ្នាំ​ រស់នៅភូមិវត្តរំដួល​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។

សមត្តកិច្ចជំនាញបានបន្តថា÷ស្ត្រីដែលបានឃាត់ខ្លួនខាងលើ ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ក្រោយពីធ្វេីការសាកសួរអ្នកលក់កន្ទុយលេខបានឆ្លេីយសារភាពថាខ្លួនពិតជាបានលក់កន្ទុយលេខមែន ។បច្ចុប្បន្នផ្នែកជំនាញកំពុងតែកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print