គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបើកកិច្ច ប្រជុំស្តីពីដំណើរការកសាងផែនការសកម្ម ភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤- ២០២៨

ចែករំលែក៖

ភ្នំពេញ÷គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បើកកិច្ចប្រជុំស្តីពីដំណើរការកសាងផែនការសកម្ម ភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិង ដោយមានការចូលរួមពី អនុប្រធាន (គ.ជ.គ.ម.)អគ្គលេខាធិការ ឯកឧត្តម,លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

គួរបញ្ជាក់ថា គោលដៅយុទ្ធសាស្រ្តចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ សម្រាប់អនុវត្ត ជាផែនការសកម្ម ភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្ត រាយ ដើរតួនាទីជាផែនទីបង្ហាញ ផ្លូវសម្រាប់ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំនីមួយៗ ដើម្បីសម្រេចឱ្យបាននូវកម្មវិធីអាទិភាព ដែលបានដាក់ចេញ។ ជាពិសេសផែនការនេះរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ សង្គមស៊ីវិល និងវិស័យឯកជន ក្នុងការរួមគ្នាអនុវត្តវិធានការការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់មុខសញ្ញាដែលមានស្រាប់ និងមុខសញ្ញាគ្រោះថ្នាក់ថ្មីៗដែលកើតមានឡើងដោយសារការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

មានប្រសាសន៍នាឱកាសនោះបណ្ឌិត គន់ គីម ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញឱ្យប្រើប្រាស់ផែនការសកម្ម ភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តបរាយ។ នៅកម្ពុជាដែលតែងតែមានជារៀងរាល់ឆ្នាំ ផែន ការសកម្មភាពសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ ឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះហន្តរាយ ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សំការ ប្រែប្រួលអាកាសធាតុក្នុងន័យធ្វើការគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។  

ការអភិវឌ្ឍប្រទេសដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយ ជាអតិបរមានូវការបំពុល និងផលប៉ះពាល់បរិស្ថាន ការពង្រឹងការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់ នឹង ការប្រែប្រួលអាកាសធាតុ និងការចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សកលដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។បរិការណ៍ពិភពលោកបច្ចុប្បន្នមិនថាប្រទេសធំ ប្រទេសតូច ប្រទេសអ្នកមាន ប្រទេសក្រីក្រឡើយ គឺតែងកើតមានព្រឹត្តិការណ៍គំរាមកំហែងពីមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយ មកលើប្រទេសរបស់ខ្លួន ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្ស ខូចខាត បាត់បង់ទ្រព្យសម្បត្តិ រំខានដល់ជីវភាពរស់នៅ និងការអភិវឌ្ឍ។ 

ទេសរដ្ឋមន្ត្រី អនុប្រធានទី១ បន្តថា ការគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងគោលដៅការពារប្រជាជន ទ្រព្យសម្បត្តិ សុខភាព ជីវភាពរស់នៅរបស់ពួកគេ ក៏ដូចជាទ្រព្យសម្បត្តិ វប្បធម៌ និងបរិស្ថានផងដែរ។ ទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំង ៤ខាងលើ គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើសកម្មភាពឱ្យស៊ីចង្វាក់គ្នារវាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ គ្រួសារ និងប្រជាជន។ ពួកគេត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី ការទទួលខុសត្រូវលើការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងការកសាងភាពធន់សហគមន៍ ដែលស្របទៅ នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print