ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ បន្ទាប់ពីមានបុរសម្នាក់បានធ្លាក់ពីលើអគារ M RESIDENCE មួយកន្លែងទាំងកណ្តាលអធ្រាត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះឡុងខឿន អាយុជាង៣០ឆ្នាំ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរួមទាំងសន្តិសុខនៅកន្លែង
កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយពួកគាត់ បានឮស្នូលសំឡេងបុរសរងគ្រោះ បានធ្លាក់ពីលើអគារ ជាន់ខាងលើមួយកន្លែង បានធ្លាក់មកក្រោមផ្កាប់មុខ ពេលនោះដែរ ពួកគាត់ក៏នាំគ្នារត់ទៅមើលឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចពួកគាត់ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកន្លែងកើតហេតុភា្លមៗផងដែរ។
ប្រភពបន្តពីបុរសត្រូវជាសាច់ញាតិជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុដោយមានបុរសម្នាក់ រស់នៅក្នុងអគារកើតហេតុខាងលើ បានស្គាល់គ្នាជាមួយបុរសរងគ្រោះតាមប្រព័ន្ធ Facebook ហើយក៏បានតេណាត់ជួបគ្នា នៅក្នុងអគារនោះតែម្តង លុះមកដល់ម៉ោងកើតហេតុ
ដោយមានការអះអាងពីបុរសត្រូវជាសាច់ញាតិ មកជាមួយគ្នាបានឲ្យដឹងបន្ថែមទៀតថា ដោយពួកគាត់បានចាញ់បោកអ្នកដែលនៅក្នុងអគារខាងលើនោះ បានដោះយកខ្សែដៃ និងគ្រឿងអលង្ការអស់មួយចំនួន ទើបជនរងគ្រោះតូចចិត្តក៏លោតពីលើអគារសម្លាប់ខ្លួនតែម្ដងទៅ ក្រោយមកក៏ឃើញមានសមត្ថកិច្ចចុះមកដល់ក៏បានឃាត់បុរសត្រូវជាសាច់ញាតិ យកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។
ករណីដែលបុរសធ្លាក់ពីលើអគារនេះពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែឃាត់បុរសម្នាក់ ត្រូវជាសាច់ញាតិយកទៅសួរនាំបន្តតាមនីតិវិធី៕ជ្រោយពេជ្រ