រដ្ឋបាលសង្កាត់និរោធ ហាមឃាត់ការលក់ដូលើចិញ្ចើមផ្លូវ នៅតាមបណ្ដោយផ្លូវបេតុងប្រឡាយព្រែកបារាំង ហើយនឹងអនុវត្តវិធានរដ្ឋបាល ករណីពលរដ្ឋមិនព្រមរុះរើតាមការជូនដំណឹង

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលសង្កាត់និរោធ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរ នៅតាម បណ្តោយផ្លូវបេតុងប្រឡាយព្រែកបារាំង ស្ថិតក្នុងភូមិតាពៅ ភូមិតាដៅកណ្តាល និងភូមិបឹងឈូក ជាពិសេសបងប្អូនប្រជាពលរដ្ឋ លក់ជាប់នឹងរបង វត្តនិរោធរង្សី សូមជ្រាបថា ៖ កន្លងមកបងប្អូន បានធ្វើការ លក់ដូរនៅលើចំណីផ្លូវសាធារណៈ នៅតាមបណ្តោយផ្លូវបេតុងមួយនេះ ធ្វើអោយ ប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន សោភ័ណ្ឌភាព និងវត្ត ជាពិសេស រំខានដល់បងប្អូនប្រជាពលរដ្ឋក្នុងធ្វើចរាចរទៅមក។ ដូចនេះ រដ្ឋបាលសង្កាត់និរោធ សូមធ្វើការ ហាមឃាត់ដល់បងប្អូនដែល លក់ដូរ នៅចិញ្ចើមផ្លូវបេតុងខាងលើ សូមអោយរុះរើទៅលក់ដូរនៅ កន្លែងផ្សេង។ ដោយឡែកចំពោះបងប្អូនដែលលក់ដូរតាមផ្ទះ សូមរំកិលថយក្រោយអោយផុតពី ចំណីផ្លូវ ដើម្បីកុំអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណ: ចរាចរ អនាម័យបរិស្ថាន និង សោភ័ណ្ឌភាព ដោយទុករយៈពេល ០៣ថ្ងៃ ជាកំហិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ប្រសិនបើ បងប្អូនរឹងទទឹងមិនព្រមស្តាប់តាមការជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ នឹងចុះអនុវត្តតាម បែបបទ រដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់សម្ភារៈផ្សេងៗរបស់បងប្អូនឡើយ។ រដ្ឋបាលសង្កាត់និរោធ សង្ឃឹមនិងជឿជាក់ថាបងប្អូនយោគយល់អធ្យាស្រ័យ និងចូលរួម អនុវត្ត ដើម្បីសណ្តាប់ធ្នាប់សាធារណៈ ចរាចរ អនាម័យបរិស្ថាន សោភ័ណ្ឌភាពមូលដ្ឋាន របស់យើងទាំងអស់គ្នា ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print