អនុក្រឹត្យ ស្តីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងសង្កាត់ព្រែកអំពិល ជាមួយ សង្កាត់កោះឧកញ៉ាតី នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងសង្កាត់ព្រែកអំពិល ជាមួយ សង្កាត់កោះឧកញ៉ាតី នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល សម្រេច ៖ ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងសង្កាត់ព្រែកអំពិល ជាមួយសង្កាត់កោះឧកញ៉ាតី នៃក្រុង អរិយក្សត្រ ខេត្តកណ្តាល ដោយកាត់យកកោះតាង ពីសង្កាត់ព្រែកអំពិល មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ សង្កាត់កោះឧកញ៉ាតី។

ផ្អែកតាមការកែសម្រួលនេះ ព្រំប្រទល់រដ្ឋបាលរវាងសង្កាត់ព្រែកអំពិល ជាមួយសង្កាត់កោះឧកញ៉ាតី នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អភិបាលខេត្តកណ្តាល ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ អភិបាលក្រុងអរិយក្សត្រ ចៅសង្កាត់ព្រែកអំពិល និងចៅសង្កាត់កោះឧកញ៉ាតី ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print