តុលាការ​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ជនជាតិវៀតណាម បើករថយន្ត FORD RAPTOR ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1862 បុករះបណ្តាលឱ្យមនុស្ស២៩នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជនត្រូវចោទឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម ដែលបើករថយន្តម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1862 បុករះបណ្តាលឱ្យមនុស្ស២៩នាក់រងរបួសធ្ងន់ស្រាល។

ជាក់ស្ដែង​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌលេខ ៤៨២ បង្កឡើងដោយឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម បើករថយន្តម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1862 បុករះបណ្តាលឱ្យមានជនរងគ្រោះ២៩នាក់ (របួសធ្ងន់ ៣នាក់ និងរបួសស្រាល ២៦នាក់) ប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជនត្រូវចោទឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម ពីបទល្មើសបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, បទល្មើសបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន បទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ និងមាត្រា៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា តាមមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print