ឆ្លងចរន្តអគ្គិភ័យបង្គោលខ្សែភ្លើងមួយដើមរួចធ្លាក់កំទេចភ្លើងឆេះរថយន្តមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះបង្គោលខ្សែភ្លើងមួយដើម រួចធ្លាក់កំទេចភ្លើង ត្រូវរថយន្តដែលចតនៅខាងក្រោម

ខណៈដែលម្ចាស់យកចេញមិនទាន់ បណ្ដាលឲ្យឆេះ តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល។

ករណីអគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៣នឹង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៩ខែកុម្ភៈឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុដោយឃើញមានឆ្លងចរន្តអគ្គិសនីចេញពីបង្គោលភ្លើង រួចបង្កទៅជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះដែរប្រជាពលរដ្ឋរស់នៅក្បែនោះក៏នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ពន្លត់ទប់ស្កាត់ភ្លើង និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហៅ
រថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។
រថយន្តពន្លត់អគ្គិភ័យ បានចេញមកជួយអន្តរាគម៍បាញ់ឲ្យរលត់ភ្លាមៗផងដែរ។

...

បន្ទាប់ពីកើតហេតុបាញ់ពន្លត់ចប់ ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់មួយគ្រឿង និងខូចខាតរថយន្តមួយគ្រឿង ដែលជាប់នៅខាងក្រោមឆេះអស់ប្រហែលជា៣០ភាគរយតែប៉ុណ្ណោះ និងមានមាននាក់រងរបួសនោះទេ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print