កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បន្តចុះរុះរើកាប់កម្ទេច​ចោលឧបករណ៍នេសាទខុសច្បាប់​ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ​ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលខេត្ត​ បន្តសហការបង្រ្កាបករណីនេសាទ ដោយខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង​ ដោយបានចុះរុះរើកាប់កម្ទេច​ចោលឧបករណ៍នេសាទខុសច្បាប់​ជាច្រើន​។

ក្នុងប្រតិបត្តិការនោះ​ លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច​ និង លោកវរ សេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យជំនាញមួយនេះ កាលពីថ្ងៃទី២៨​ ខែកុម្ភ:ម្សិលមិញនេះ​ បានដឹកនាំកម្លាំងក្នុងការិយាល័យដែលកំពុងឈរជើងនៅគោលដៅទន្លេសាប ចូលរួមសហការជាមួយកម្លាំងជំនាញបរិស្ថានកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុកបានចុះរុះរើកាប់កម្ទេច​ ចោលឧបករណ៍នេសាទខុសច្បាប់ បាន ចំនួន២​ចំណុច រួមមាន៖
១-ចំណុចកោះដាច់ទន្លេខាងកើត
២-ចំណុចក្រឡុកអាសារ៉ាយកញ្ចូមខាងកើត។

ជាលទ្ធផល ក្រុមការងារសម្រេចកម្ទេចចោលនូវសំភារៈមួយចំនួនដូចខាងក្រោម៖
-សាច់ម៉ង ប្រវែង៧០០ម៉ែត្រ
-បង្គោលឈេី ចំនួន ២៥០ដើម
-ឡុកចាប់ត្រី ចំនួន៥គ្រឿង
-ប្រលែងកូនត្រីចម្រុះ ចំនួន២០គីឡូក្រាម។

...

គួរបញ្ជាក់ថា​ ចំពោះចំណុចកប់ចេសក្រុមការងារ បានចុះត្រួតពិនិត្យពុំមានបទល្មើសបណរ៉ាវទៀតទេ​ រីឯអ្នកប្រព្រឹត្តិល្មើស សម​ត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណហើយ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print