មនុស្ស១៤នាក់រងរបួសធ្ងន់-ស្រាល ដោយសាររថយន្តកងដឹកជញ្ជូនបុករថយន្តដឹកកម្មកររោងចក្រ នៅស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល៖ យ៉ាងហោចណាស់មនុស្ស១៤នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធុនធំដឹកស៊ីម៉ង់ត៍ បើកបុកគ្នាជាមួយរថយន្តដឹកកម្មករ-កម្មការីនីរោងចក្រកាត់ដេរ នៅលើកំណាត់ផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង៦ និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិដើមត្រាំ ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

...

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា កម្មករ-កម្មការីនីដែលរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១-ឈ្មោះ ពូច ស៊ីនួន ភេទស្រី អាយុ៣៣ឆ្នាំ (របួសធ្ងន់) ទី២-ឈ្មោះ យ៉ង់ វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ (របួសធ្ងន់) ទី៣-ឈ្មោះ សឿន ភក្ដី ភេទប្រុស អាយុ២៧ឆ្នាំ (របួសធ្ងន់) ទី៤-ឈ្មោះ អូន វណ្ណីភេទប្រុស អាយុ២៥ឆ្នាំ (របួសធ្ងន់) ទី៥-ឈ្មោះ ភិន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ (របួសស្រាល) ទី៦ឈ្មោះ នី ស្រីនិត ភេទស្រី អាយុ១៩ឆ្នាំ (របួសស្រាល) ទី៧-ឈ្មោះ ឆិល សល់ ភេទស្រី អាយុ៤២ឆ្នាំ (របួសស្រាល) ទី៨-ឈ្មោះ អិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ (របួសស្រាល) ទី៩-ឈ្មោះ ចន ចន្ធូ ភេទស្រី អាយុ៤០ឆ្នាំ (របួសស្រាល) ទី១០-ឈ្មោះ ហ៊ុយ សូនីភេទប្រុស អាយុ២៥ឆ្នាំ (របួសស្រាល) ទី១១-ឈ្មោះ ឃុត ថុល ភេទស្រី អាយុ៤១ឆ្នាំ (របួសស្រាល) ១២-ឈ្មោះ ម៉េន លិម ភេទស្រី អាយុ៣៦ឆ្នាំ (របួសស្រាល) ១៣-ឈ្មោះ ប៉ុល រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ (របួសស្រាល) និង១៤-ឈ្មោះ រ៉ាត់ មករា ភេទស្រី អាយុ២២ឆ្នាំ (របួសស្រាល) ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះទាំង១៤នាក់រស់នៅភូមិថ្មី, ភូមិទួលកំរៀង, ភូមិថ្មី, ភូមិត្រពាំងបារគូ និងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ជិះរថយន្តទ្រុងដឹកកម្មករម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AH-2667 បើកដោយឈ្មោះ ពូច សំអាត ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ។ ចំណែកឯរថយន្តធុនធំដឹកស៊ីម៉ង់ត៍របស់កងដឹកជញ្ជូនម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3385 បើកបរដោយឈ្មោះ អួន សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិធ្លក់ ឃុំស្ពឺ២ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តដឹកកម្មករ-កម្មការីនីរោងចក្របើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង(ពីខេត្តតាកែវឆ្ពោះទៅរាជធានីភ្នំពេញ) ។ លុះបើកដល់ចំណុចកើតហេតុស្រាប់តែរថយន្តដឹកស៊ីម៉ង់ត៍ បើកបុករថយន្តដឹកកម្មករពីក្រោយពេញមួយទំហឹង បណ្តាលឲ្យកម្មករ-កម្មការីនីជិះលើរថយន្តរងរបួសធ្ងន់-ស្រាលសរុប១៤នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង រួមជាមួយមធ្យោបាយពាក់ព័ន្ធ ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់៤នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ រីឯអ្នករងរបួសស្រាលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកណ្តាលស្ទឹង ៕

54-4

54-3

54-2

54-1-1

54-1

54-5

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print