ខឹងសង្សាររត់ទៅចង ក សម្លាប់ខ្លួន តែមិនបានសម្រេចដាច់ខ្សែធ្លាក់សន្លប់ឈឹង

ចែករំលែក៖

ភ្នំពេញ៖​ យុវតីម្នាក់ដោយសារចិតកតខឹងនឹងសង្សារខ្លួនក៏គិតខ្លីយកកន្សែងទៅចងកសម្លាប់ខ្លួនតែមិនបានសម្រេចក៏ដាច់ខ្សែធ្លាក់មកក្រោមវិញសន្លប់បាត់មាត់ក​ ត្រូវបានអ្នករេីសអេតចាយប្រទះឃេីញជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី១​ ខែមិនា​ ឆ្នាំ២០២៤​ នៅចំណុចបន្ទប់ជួល​ ភូមិត្រពាំងក្រសាំង​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។

...

ជនរងគ្រោះឈ្មោះព្រួច​ ប៉ុន​ ធី​ ភេទស្រីអាយុ១៩ឆ្នាំមុខរបរកម្មរិនីរោងចក្រ​ ស្នាក់នភូមិត្រពាំងក្រសាំង​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅថ្ងៃកេីតហេតុជនរងគ្រោះមិនបានទៅធ្វេីការនោះទេដោយស្នាក់នៅបន្ទប់ជួលម្នាក់ឯងលុះមកដល់វេលាកេីតហេតុខណៈអ្នករេីសអេតចាយចូលទៅដេីររេីសអេតចាយស្រាប់តែប្រទះឃេីញដេកនៅក្រោមជណ្តេីរឡេីងទៅបន្ទប់ជួលជាន់លេី​ និងមានខ្សែកន្សែងពោះគោមួយចងជាប់និងបង្កាន់ដៃ​ ឃេីញដូចនោះអ្នករេីសអេតចាយក៏ជួយលេីករួចហៅអ្នកជិតខាងមកជួយសង្គ្រោះបឋម។
បន្ទាប់មកខណៈមកប្អូនចេញពីធ្វេីការវិញក៏ដឹកតាមឡាំប្រឺតាទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ​ ចំពោះមូលហេតុដែលធ្វេីឱ្យជនរងគ្រោះចងកនោះដោយសារតែខឹងនិងសង្សារ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print