ស្វែងយល់ អំពី សារៈសំខាន់នៃការឆ្លុះទងសួត!

ចែករំលែក៖

ភ្នំពេញ ៖ ការឆ្លុះទងសួតមានសារៈសំខាន់ និងបង្កភាពងាយស្រួលដល់គ្រូពេទ្យក្នុងការកំណត់រោគវិនិច្ឆ័យរបស់អ្នកជំងឺអោយកាន់តែបានច្បាស់ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាព។

១) មូលហេតុ៖
លោកអ្នកគួរមកធ្វើការឆ្លុះទងសួត ប្រសិនបើលោកអ្នកមានអាការៈដូចខាងក្រោម
– ក្អករ៉ាំរ៉ៃ
– ក្អកឈាម
– ស្ទះស្លេស
– រលាកសួត
– ដុំសាច់ក្នុងសួត
– ជំងឺសួតផ្សេងៗ ដែលពុំដឹងមូលហេតុ

២) អត្ថប្រយោជន៍៖
– ងាយស្រួលក្នុងការកំណត់រោគវិនិច្ឆ័យតាមរយៈការបូមស្លេសយកទៅវិភាគ
– លាងសំអាតផ្លូវដង្ហើម
– ដើម្បីប្រើថ្នាំឃាត់ឈាមក្នុងករណីក្អកឈាម
– ច្រឹបសាច់ទងសួត ឬដុំសាច់សួតដើម្បីវិភាគរោគ

៣) ការអនុវត្ត៖
– អ្នកជំងឺត្រូវធ្វើការតមអាហារយ៉ាងតិច ៤ម៉ោងមុនពេលធ្វើការឆ្លុះទងសួត
– បាញ់ថ្នាំស្ពឹក ដើម្បីកុំអោយអ្នកជំងឺមានអារម្មណ៍ថាពិបាកក្នុងការឆ្លុះ
– អាចធ្វើការឆ្លុះដោយប្រើថ្នាំស្ពឹក ឬសន្តំ
– ប្រើរយៈពេលនៃការឆ្លុះចន្លោះពី ៣ ទៅ ១០នាទី
– ក្រោយពីឆ្លុះរួច អ្នកជំងឺត្រូវតមអាហាររយៈពេល២ម៉ោង

“បើលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។”
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print