តើប្រទេសលោកខាងលិចកំពុងតែចូលរួមគាំទ្រអំពើប្រល័យពូជសាសន៍ នៅហ្កាហ្សាឬ?

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា  ប្រទេសនីការ៉ា កាលពី​ថ្ងៃទី​១ខែមីនា ក្នុងសំណុំរឿងមួយ ដែលត្រូវបានចាប់ផ្តើមនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាមរយៈការផ្តល់ការគាំទ្រដល់អ៉ីស្រាអែល និងការផ្អាកផ្តល់មូលនិធិឱ្យ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UN)។

ក្នុងពាក្យបណ្តឹងចេញផ្សាយដោយ តុលាការ ICJ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេនៃប្រទេសហូឡង់ នីការ៉ាហ្កាបានលើកហេតុផលថា តាមរយៈចំណាត់ការផ្សេងៗ អាល្លឺម៉ង់បាននិងកំពុងជំរុញ ការប្រពឹត្តអំពើប្រល័យពូជសាសន៍ ហើយបានបរាជ័យរហូតមក ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ជួយទប់ស្កាត់អំពើប្រល័យពូជសាសន៍។ ប្រទេសតំបន់អាមេរិកកណ្តាលមួយនេះ បានស្នើឱ្យតុលាការប្រកាន់ ជំហរបណ្តោះអាសន្នភ្លាមៗសិន ប្រឆាំងអាល្លឺំម៉ង់ មុនសំណុំរឿង ត្រូវបានសិក្សាលម្អិតដោយអង្គចៅក្រម។
ពាក្យបណ្តឹងខាងលើធ្វើឡើង បន្ទាប់ពីតុលាការ ICJ បានសម្រេចកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំនេះថា អ៉ីស្រាអែលចាំបាច់ត្រូវធ្វើគ្រប់យ៉ាង ដើម្បីទប់ស្កាត់សកម្មភាពប្រល័យពូជសាសន៍ នៅ Gaza និងចាត់វិធានការជាបន្ទាន់ សម្រាប់ការផ្តល់ជំនួយ។ បទបញ្ជាបណ្តោះអាសន្ន កាលពីពេលនោះត្រូវបានធ្វើឡើង ស្របពេលតុលាការត្រូវធ្វើការថ្លឹងថ្លែងពេញលេញ ក្នុងសំណុំរឿងមួយទៀត ដែលត្រូវបានដាក់មកកាលពីខែធ្នូ ចុងឆ្នាំមុន ដោយអាហ្រ្វិកខាងត្បូង ដែលបានចោទថា អ៉ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ អំលុងសង្រ្គាមនៅតំបន់ Gaza ខណៈអ៉ីស្រាអែលផ្ទាល់ បានច្រានចោលការចោទប្រកាន់របស់អាហ្រ្វិកខាងត្បូងថា ការដំណើររឿងដែលមិនឆ្លុះបញ្ចាំងពីធាតុពិតជាក់ស្តែង។
សេចក្តីសម្រេចនីមួយៗរបស់តុលាការយុត្តិធម៌អន្តរជាតិ បើតាមផ្លូវច្បាប់ គឺចាំបាច់ត្រូវតែគោរពតាម ក៏ប៉ុន្តែតុលាការ មិនមានយន្តការដើម្បីចាប់បង្ខំឱ្យអនុវត្តឡើយ៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print