ខេត្តស្វាយរៀង: សមត្ថកិច្ចបញ្ជូនជនសង្ស័យជនជាតិវៀតណាមម្នាក់
ទៅតុលាការករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត ។
យោងតាម នគរបាលប្រឆាំងគ្រឿងញៀនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៣ខែមិនាឆ្នាំ២០២៤នេះថា
ជនសង្ស័យមានឈ្មោះផាង វុឹងង៉ាង អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅអាគារជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចបញ្ជាក់ទៀតថា អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោក ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញាស្តីទីនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអាគារជួលក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ
និងចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន:
ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទប្រភេទ កេតាមីនចំនួន១០ កញ្ចប់ ទម្ងន់៦២០,៣៥ក្រាម
ថ្នាំញៀនប្រភេទMDMAទម្ងន់៧០៩,០៧ក្រាម
ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន២១៥ គ្រាប់
ថ្នាំញៀនកញ្ចប់រូបនាគចំនួន២៦ កញ្ចប់
ថ្នាំញៀនកញ្ចប់ពណ៌មាសចំនួន២៦ កញ្ចប់ជញ្ជីងថ្លឹងថ្នាំ ០២ គ្រឿង ទូរស័ព្ទដៃ ០២ គ្រឿងរថយន្ត ០១ គ្រឿងព្រមទាំង ឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕