អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​២៦នាក់ ក្នុងយុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៍​ នារាត្រី​ថ្ងៃ​ទី​០៤​ មីនា​!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នារាត្រី​ថ្ងៃ​ទី​០៤​ មីនា​! កម្លាំង​សមត្ថកិច្ច​ចម្រុះ​ តាមបណ្ដាខណ្ឌ​ ក្នុងរាជធានី​ បានឃាត់យានយន្តល្មើស ចំនួន៨៣គ្រឿង​ និងអប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​២៦នាក់ ។

ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៨៣គ្រឿង (រថយន្ត ចំនួន២៦គ្រឿង, ម៉ូតូ ចំនួន៥៧គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៤២គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន០៩គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៤នាក់
-អ្នកបើកបររថយន្ត ចំនួន០៥នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៥នាក់
-អ្នកបើកបររថយន្ត ចំនួន១៨នាក់

២.បទល្មើសផ្សេងៗ ចំនួន៤១គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៧នាក់
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៣ គ្រឿង
-ម៉ូតូផ្លាកលេខក្លែងក្លាយ​ ចំនួន០១ គ្រឿង

...

៣.វិធានការអប់រំ ចំនួន​៥០នាក់
+​ អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​២៦នាក់
​ – អ្នកបេីកបររថយន្ត​ ចំនួន១១នាក់
​ – អ្នកបេីកបរម៉ូតូ ចំនួន១៥នាក់
+​ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន២៤នាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print