ឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង​ ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៍​ នារាត្រី​ថ្ងៃទី​៥​ មីនា!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល កាលពីយប់មិញនេះ​ ជាលទ្ធផលកម្លាំងជំនាញ​ឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង​។

ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង (រថយន្ត ចំនួន១១គ្រឿង, ម៉ូតូ ចំនួន៤៩គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៤១ គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២១គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់
-អ្នកបើកបររថយន្ត ចំនួន០៤នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន២០គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៥នាក់
-អ្នកបើកបររថយន្ត ចំនួន០៥នាក់

...

២.បទល្មើសផ្សេងៗ ចំនួន១៩ គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន១៧នាក់
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០២ គ្រឿង៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print