សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធបទល្មើសជលផល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះថា នៅវេលាព្រឹកនេះ មន្ត្រីរបស់លោកបានបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ ទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធបទល្មើសជលផល បន្ទាប់កម្លាំងសហការបង្រ្កាបកំពុងធ្វើនេសាទជាក់ស្ដែង ។

លោក នាយខណ្ឌឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី៣កន្លងទៅថ្មីៗនេះ កម្លាំងផ្នែក និងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយរងផ្នែករដ្ឋបាលជលផលរាំងទិល សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ កម្លាំងសរុបប្រមាណ១០នាក់ មធ្យោបាយកាណូតចំនួន០២គ្រឿង ចុះពិនិត្យ ទប់ស្កាត់ និងបង្កាបបទល្មើសជលផលពីគោលដៅផ្សេងគ្នា ចាប់ពីចំណុចឃុំរាំងទិល ស្រុកកណ្ដៀង រហូតដល់ឃុំមេទឹក ស្រុកបាកាននៃខេត្តពោធិ៍សាត់ លទ្ធផលៈ ប្រទះឃើញការធ្វើនេសាទជាក់ស្ដែង ដោយប្រើប្រាសឧបករណ៍ឈិបយន្ត១ករណី ដែលឧបករណ៍ប្រភេទនេះខុសច្បាប់ស្ដីពីជលផល ។

លោក បញ្ជាក់បន្ថែមទៀតថា ជនប្រព្រិត្យទី-១ ឈ្មោះ សឿន តាំងអ៊ាម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ និងទី-២ ឈ្មោះ សឿន សេងលី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង២នាក់ រស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ក្នុងនោះដកហូតវត្ថុតាងរួមមានៈ កាណូតស្មាច់ទំហំ ប្រវែងប្រមាណ៩.២ម៉ែត្រ គុណនឹង ទទឹងប្រវែងប្រមាណ ១.២ម៉ែត្រ និងជម្រៅ០.៨តឹក ភ្ជាប់ម៉ាស៊ីនម៉ាក ម៉ាស្ដា ៣៥សេសចំនួន០១គ្រឿង និង០២គ្រឿងទៀតប្រវែងប្រមាណ៧.៩ម៉ែត្រ គុណនឹងទទឹងប្រវែងប្រមាណ១.៥ម៉ែត្រ ជម្រៅ១ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាក ហ៊ីណូតា ១៨សេះចំនួន០២គ្រឿង សាច់ឈិបយន្តមុខកាត់ប្រវែង៦ម៉ែត្រ ឈើ! ដងឈិបយន្តចំនួន០២គូរ(០៤)ត្រីកញ្ចុះ(ខូចគុណភាព)ទម្ងន់៨៥០គីឡូក្រាម ។

...

ដោយឡែកៈ ថ្ងៃនេះ លោក លឹម សុក្រឹត នាយរងផ្នែករដ្ឋបាលជលផល ដែលបានដឹកនាំកម្លាំងផ្ទាល់បានឲ្យដឹងដែរថា ជនប្រព្រិត្យ(សឿន តាំងអ៊ាម និងឈឿន សេងលី)បានបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ កំពុងបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print