ភ្នំពេញ៖ អគ្គីសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
ប៉ុន្តែទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
ចំណែកក្រុមការងារបច្ចេកទេសបានធ្វើការជួសជុលរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅពេលវេលាកំណត់។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។
អគ្គិសនីកម្ពុជា ទទួលបានការគាំទ្រសាទរ ពេញចិត្ត និងអរគុណពីបងប្អូនប្រជាពលរដ្ឋជាច្រើន ចំពោះករណីផ្តល់ជូននូវការបង្កើនកម្លាំងផ្គត់ផ្គង់បណ្តោះអាសន្នដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ចរន្តអគ្គិសនីកម្លាំងធំក្នុងរយៈពេលខ្លី សម្រាប់ការប្រារព្ធពិធីបុណ្យផ្សេងៗរបស់អតិថិជន។ ជាមួយគ្នានេះដែរ អតិថិជនមួយចំនួនបានសំណូមពរឱ្យអគ្គិសនីកម្ពុជាជួយផ្តល់ខ្សែភ្លើងភ្ជាប់ចរន្តអគ្គិសនីដល់ទីតាំងពិធី ហើយអគ្គិសនីកម្ពុជា ពិនិត្យឃើញថា ជាសំណូមពរសមរម្យក្នុងការជួយកាត់សម្រាលបន្ទុកចំណាយអតិថិជនដែលនឹងមិនប្រើប្រាស់ខ្សែនេះទៀតក្រោយពេលចប់ពិធី ដូច្នេះ អគ្គិសនីកម្ពុជាសម្រេចនឹងផ្តល់ខ្សែភ្លើងរហូតដល់ទីតាំងប្រារព្ធពិធីរួមជាមួយប្រអប់ចែកចាយចរន្តអគ្គិសនីឱ្យអតិថិជនខ្ចី។ រាល់ការដំឡើង អគ្គិសនីកម្ពុជានឹងជួយរ៉ាប់រងទទួលបន្ទុកចំណាយជំនួសបងប្អូនប្រជាពលរដ្ឋ ហើយក៏ពុំមានបង់ថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់អ្វីឡើយ គឺអតិថិជនត្រូវទូទាត់តែបរិមាណថាមពលដែលបានប្រើប្រាស់ប៉ុណ្ណោះ៕ដោយ៖តារា