អំណោយជាថវិកា៥លានរៀល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈលោក ឃួង ស្រេង ជូនក្មេងស្រីអាយុ១៣ឆ្នាំ ដែលធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រេីនម៉ោង​នៅសង្កាត់បឹងកក់១​

ចែករំលែក៖

ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេងចំនួន៥លានរៀល បាននាំយកទៅប្រគល់ជូនក្មេងស្រីអាយុ១៣ឆ្នាំម្នាក់​ ដែលបានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រេីនម៉ោង​នៅសង្កាត់បឹងកក់១​ ខណ្ឌទួលគោកកាលពីយប់ម៉ិញ ខណៈដែលនាងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    អំណោយដ៏ថ្លៃថ្លានេះត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់អោយតំណាងរបស់លោកនាំយកប្រគល់ជូននាល្ងាចថ្ងៃទី០៧មីនានេះ នៅមន្ទីរពេទ្យគន្ធបុប្ផា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     អាណាព្យាបាលក្មេងស្រីរងគ្រោះបានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅពេលដែលពលរដ្ឋជួបទុក្ខលំបាក គឺសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតតែងជួយឧបត្ថមជានិច្ច។

       សូមរំលឹកថា៖ នៅក្នុងសង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ កាលពីវេលាម៉ោង​ ៦និង៣០ល្ងាចឆ្នាំ​២០២៤ ម្សិលនេះ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់​ បានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រេីនម៉ោង​ ពោលគឺនៅម៉ោងប្រមាណ១០យប់ថ្ងៃដដែល ទើបត្រូវបាន ក្រុម សង្គ្រោះគ្រោះមហន្តរាយ៧១១​ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបាន ហើយបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត៕. ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print