លោកឧបនាយករដ្ឋមន្ត្រី ស សុខា បណ្ដេញស្នងការរងនគរបាលខេត្តស្វាយរៀងម្នាក់ឈ្មោះ កែវ ភាគ​ ចេញពីក្របខណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បណ្ដេញស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង (ឈ្មោះ កែវ ភាគ) ចេញពីក្របខណ្ឌ។

យោងតាម​សេចក្ដី​សម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានបញ្ជាក់ដូចខាងក្រោម​នេះ៖

សម្រេចប្រការ​ ១;​ ត្រូវបានអនុវត្តវិន័យចំពោះលោកពលបាលត្រី កែវ ភាគ អត្ថលេខ ១៦៣៦៧ ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ប្រការ២..

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានភាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ។

ប្រការ៣…

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤..

...

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀង ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាន-ប្រធានអង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងសាមីខ្លួន ដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print