អាមេរិកទម្លាក់ជំនួយចំជនភៀសខ្លួនស្លាប់និងរបួស ១៦នាក់ នៅហ្គាហ្សា

ចែករំលែក៖

មនុស្ស 5 នាក់រួមទាំងកុមារពីរនាក់បានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការទម្លាក់ជំនួយនៅ

តំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 8 ខែមីនា។ ពួកគេត្រូវបានគេជឿថាត្រូវបានប្រអប់អាហាធ្លាក់ចំ នៅពេលដែលឆ័ត្រយោងអាហារមិនបើក។

យន្តហោះដឹកជញ្ជូនមកពីសហរដ្ឋអាមេរិក បារាំង ហូឡង់ បែលហ្ស៊ិក ហ្ស៊កដានី និងអេហ្ស៊ីប បានទម្លាក់ប្រអប់អាហារនៅលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី 8 ខែមីនា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលនូវអ្វីដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជាស្ថានភាពជិតនឹងភាពអត់ឃ្លាន។ អ៊ីស្រាអែលមិនបានអនុញ្ញាតឱ្យរថយន្តដឹកអាហារ និងប្រេងចូលដីប៉ាឡេស្ទីនអស់រយៈពេលជាច្រើនខែមកហើយ។
ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុដ៏កម្រមួយបានកើតឡើងនៅម៉ោងប្រហែល 11:30 ព្រឹក (ម៉ោងក្នុងតំបន់) នៅជំរុំជនភៀសខ្លួន Al-Shati នៅភាគខាងជើង Gaza នៅពេលដែលប្រអប់អាហារមិនបានដាក់ពង្រាយឆ័ត្រយោងឱ្យបានត្រឹមត្រូវ ហើយបានធ្លាក់មកដីដោយសេរី សម្លាប់មនុស្ស 5 នាក់ និង១១នាក់ផ្សេងទៀតបានរងរបួស។
មន្ត្រីអាមេរិកអនាមិកម្នាក់បានប្រាប់ CBS ថា “ការវាយតម្លៃដំបូងបង្ហាញថាធុងដែលទម្លាក់មិនត្រូវបានទម្លាក់ដោយយន្តហោះអាមេរិកទេ ប៉ុន្តែត្រូវការការស៊ើបអង្កេតបន្ថែម” ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មានអំពីជនរងគ្រោះនោះទេ។ អង្គការសហប្រជាជាតិ ក៏មិនបានផ្ទៀងផ្ទាត់របាយការណ៍នេះដែរ។
វីដេអូដែលចែកចាយនៅលើបណ្ដាញសង្គមបានបង្ហាញពីប្រអប់ជំនួយមួយបានធ្លាក់ចុះលឿនជាងប្រអប់ផ្សេងទៀត នៅពេលដែលឆ័ត្រយោងបានជាប់គាំង ហើយមិនបានបើកពេញ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល Gaza Strip បាននិយាយថា “ការជំរុញជំនួយតាមវិធីនេះគឺជាយុទ្ធនាការឃោសនាច្រើនជាងប្រតិបត្តិការមនុស្សធម៌។ យើងបានព្រមានពីមុនថាវាបង្កការគំរាមកំហែងដល់ប្រជាជននៅតំបន់ Gaza Strip ។ ហើយវាបានកើតឡើងនៅថ្ងៃនេះនៅពេលដែលប្រអប់ធ្លាក់ចុះ លើមនុស្ស។”
ក្រុមហាម៉ាសបានអំពាវនាវឱ្យបើកផ្លូវគោកឡើងវិញ ដោយហៅការទម្លាក់យន្តហោះថា “គ្មានប្រយោជន៍ និងមិនមែនជាមធ្យោបាយដ៏ល្អបំផុតក្នុងការផ្តល់ជំនួយ”៕

...

រូប​ថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print