អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងរួមទាំងសម្ភារម៉ត់ សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មានអគ្គិភ័យឆាបឆេះផ្ទះ១ខ្នង រួមទាំងសម្ភារអស់ទាំងស្រុង ដែលករណីនេះគេសង្ស័យថាអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)ប៉ុន្តែពុំបណ្ដាលឱ្យមានមនុស្សរងរបួសនោះឡើយ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកដដែលឱ្យដឹងទៀតថា ករណីអគ្គិភ័យឆាបឆេះផ្ទះ១ខ្នងអស់ទាំងស្រុងរួមទាំងសម្ភារខាងលើ បានកើតឡើងនៅក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ម្ចាស់ផ្ទះឈ្មោះ សឿន សុភ័ស្ស សុភាតា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំកើតហេតុ ។

ប្រភពបញ្ជាក់ទៀតថា ផ្ទះថ្មផ្ទាល់ដី ដំបូលប្រក់សង្ក័សី ទំហំទទឹង១០ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៣០ម៉ែត្រត្រូវបានភ្លើងឆាបឆេះខ្ទេចទាំងស្រុង ។ សម្ភារខូចខាតរួមមាន៖ គ្រឿងឈើសម្រាប់ធ្វើផ្ទះ១កំប្លេ ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង ម៉ូទ័រឈូកឈើ ម៉ូទ័រស្វាន ម៉ូទ័រឆាប សរុប ១០គ្រឿង ឈើប្រភេទប្រណីត(ធ្នង់)១ម៉ែត្រត្រីគុណ ទូរស័ព្ទ២គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក សញ្ញាប័ត្រ១សន្លឹក ឯកសារផ្សេងៗមួយចំនួន និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត ។

...

ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីខាងលើនេះ មន្ត្រីជំនាញពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តដើម្បីចេញជួយអន្ដរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្តទើបរលត់ជាស្ថាពរ ប៉ុន្តែទោះជាយ៉ាងណាក្ដីក៏ពុំមានមនុស្សរងរបួសនោះទេ មូលហេតុៈ អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី(ទុស្សេខ្សែភ្លើង ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print