គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ០៧នាក់ និងរបួសធ្ងន់ស្រាល ២២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ មីនាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១០លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០១នាក់), រងរបួសសរុប ២២នាក់ (ស្រី ១១នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០៥នាក់) រងរបួសស្រាល ១២នាក់ (ស្រី ០៦នាក់) និងមិនពាក់មួកសុវត្ថិភាព ០៩នាក់ (យប់ ០៥នាក់)។​ នេះបេី​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៥នាក់, ស្រាល ០៤នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៣នាក់, ស្រាល ០១នាក់), ប្រជែង ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងស្រវឹង ០១លើក (ស្លាប់ ០២នាក់, ធ្ងន់ ០២នាក់, ស្រាល ០៧នាក់)។

ជាមួយគ្នានេះ​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ ក៏បានបង្ហាញ​ពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១០ ខែមីនា​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៩គ្រឿង, រថយន្តធំ ០៩គ្រឿង, រថយន្តតូច ៩៣គ្រឿង និងម៉ូតូ ២៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៥៩គ្រឿង រថយន្តធំ ០៩គ្រឿង រថយន្តតូច ៩៣គ្រឿង និងម៉ូតូចំនួន ២៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១-១០ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,០១៩គ្រឿង រថយន្តធំ ១៦២គ្រឿង រថយន្តតូច ១,៣១៤គ្រឿង ម៉ូតូ ៣,៥៤៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,០២៣គ្រឿង, រថយន្តធំ ៦៦គ្រឿង, រថយន្តតូច ៨៥៤គ្រឿង និងម៉ូតូ ៣,១០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print