សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែតវនាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤។

 

ខ្ញុំសូមផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ, របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា។

 

ដោយបន្តពីរាជរដ្ឋាភិបាលនីតិកាលមុន និង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកិច្ចប្រណិប័តន៍ជំនឿរបស់បងប្អូនសាសនិកឥស្លាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាល នឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ នៅរាជធានីភ្នំពេញ ដែលនឹងមានអ្នកចូលរួមជាភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៦ ២០០នាក់ ។

 

ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសនឹងមកចូលរួមទាំងនៅក្នុង និងក្រៅប្រទេសប្រមាណជាង ៤០០នាក់ មកពី ៣៩ ជាតិសាសន៍ ជាពិសេសមានតំណាងឯកឧត្ដមអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC), ឯកឧត្ដម Wan Muhamadnoor Matha ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និង អតីត-ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជិតខាងមកចូលរួមជាច្រើនផងដែរ ។

 

ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរដល់បងប្អូនខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងឥស្លាម លើសាកលលោកសូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌនឆ្នាំ ២០២៤ នេះ កុំបីឃ្លៀងឃ្លាតឡើយ៕

 

On behalf of the Royal Government of Cambodia of the 7th legislature of the National Assembly, my wife and I would like to extend our heartfelt congratulations and best wishes to all Cambodian Muslims residing within Cambodia and abroad, as well as to all the Muslim people around the world, on the commencement of the sacred month of Ramadan, beginning on Tuesday, the 12thof March 2024, in Cambodia.

 

I wish to express my profound appreciation to all Cambodian Muslims as well as all the Cambodian people, for their contributions to maintaining peace, and racial and religious harmonization, and for the unwavering trust in my leadership, in that of Samdech Akka Moha Sena Padei Techo HUN Sen, President of the Supreme Privy Council to His Majesty the King, and the former Prime Minister, as well as in that of the Cambodian People’s Party.

 

Building upon the initiatives of the preceding legislature, and as a testament to the Royal Government’s commitment to supporting the religious practices of our Muslim citizens, the Royal Government will organize the 8th National Ramadan Iftar Dinner in Phnom Penh, on the 21st of March 2024, with the participation of approximately 6,200 national and international guests.

This year’s gathering will be enriched by the participation of over 400 esteemed individuals from 39 different nationalities, including a representative of His Excellency the Secretary General of the Organization for Islamic Cooperation (OIC), His Excellency Wan Muhamadnoor Matha, President of the National Assembly of the Kingdom of Thailand, and former senior leaders from neighboring countries.

 

Once again, I would like to convey my heartfelt wishes of happiness and success to all Cambodian Muslims residing within Cambodia and abroad, as well as to all Muslims worldwide, as they observe the religious practices of Ramadan 2024. ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print