ស្រះដំរី ជាអតីតដែនដីរាជធានីបុរាណ មហិន្ទ្របព៌ត ដែលស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ស្រះដំរី ជាអតីតដែនដីរាជធានីបុរាណ មហិន្ទ្របព៌ត ដែលស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ នៅស្រះដំរីមានរូបសំណាកដំរី ខ្លា និងគោ។

ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។

រូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។

សូមជម្រាបថា​ ស្រះដំរី ជាអតីតរាជធានីបុរាណខ្មែរមុនសម័យអង្គរលាក់ខ្លួននៅឆ្ងាយកណ្ដាលព្រៃជ្រៅលើខ្នងភូលែនអាយុជាង ១២០០ឆ្នាំ ហើយមានឈ្មោះដើមថា “ឥន្រ្ទតបតិសីហ” ដែលចាប់បដិសន្ធិឡើងនៅសតវត្សទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជព្រះបាទជ័យវរ័ន្មនទី២១ ស្រះនេះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ។

...

ស្រះដំរី មានចម្ងាយ ៥៤គីឡូម៉ែត្រពីក្រុងសៀមរាប ដោយយើងចេញដំណើរពីសាលាខេត្តឆ្ពោះទៅផ្លូវជាតិលេខ៦៧​ហើយបន្តដំណើរតាមផ្លូវនោះរហូតដល់ផ្លូវបំបែកជាពីរ យើងត្រូវបត់ស្តាំឆ្ពោះទៅរង្វង់មូលភ្នំគូលេន រួចបន្តដំណើរទៅត្រង់រហូតទៅដល់ភ្នំគូលេន ហើយយើងត្រូវឡើងទៅលើកំពូលភ្នំគូលេនដើម្បីទៅដល់ទីតាំងនេះ ដែលវាមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីទឹកធ្លាក់ភ្នំគូលែន, ចម្ងាយប្រហែល ១គីឡូម៉ែត្រពីល្អាងប្រជៀវ ,ចម្ងាយ ៣គីឡូម៉ែត្រពីប្រាសាទដំរីក្រាប៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print