លោក ពុយ គា នឹងដឹកនាំសារព័ត៌មានជិត ៣០ស្ថាប័នរួមទាំងសារព័ត៌មានជាភាសាចិនផង នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្កានុពលទេសចរណ៍នៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ ៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ លោកនឹងដឹកនាំសារព័ត៌មានជិត ៣០ស្ថាប័នរួមទាំងសារព័ត៌មានជាភាសាចិនផង នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្កានុពលទេសចរណ៍នៅខេត្តសៀមរាប ។

លោក ពុយ គា ថ្លែងថា ៖ ដោយមើលឃើញវិស័យទេសចរណ៍នៅខេត្តសៀមរាបមិនទាន់មានកំណើនភ្ញៀវល្អ ក្លិបអ្នកកាសែតកម្ពុជាក៏សាកល្បងដឹកនាំសារព័ត៌មានជិត ៣០ស្ថាប័នរួមទាំងសារព័ត៌មានជាភាសាចិនផង នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្កានុពលទេសចរណ៍នៅខេត្តសៀមរាប។ ក្រុមហ៊ុនច្រើនណាស់សម្តែងក្តីរីករាយចូលរួមសហការ ប៉ុន្តែផ្នែករដ្ឋជាពិសេសក្រសួងនិងខេត្តហាក់ដូចជាយល់ថា “រឿងរបស់អ្នក”។

លោកបានបន្ថែមថា ៖ ខ្ញុំទើបទទួលព័ត៌មានពីខេត្តនិងក្រសួងទេសចរណ៍ថា ដោយសារបញ្ហាទំនាក់ទំនង ទើបធ្វើឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតប។ ឥឡូវស្ថាប័នទាំងពីរបានព្យាយាមជួយសម្រួលភ្លាមៗលើផ្នែកដឹកជញ្ជូន រៀបចំទីតាំងផ្តិតយករូបភាព ក៏ដូចជាកិច្ចសម្ភាសន៍ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកអភិបាលខេត្តសៀមរាប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print