ភ្នំពេញ ៖ ខ្លាំងមែនជនខិលខូច បានបង្កើត គណនីតេលេក្រាម ហើយបានយកនិមិត្តសញ្ញា Logo របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា” ទៅដាក់ជា Logo Cover Profile បោកបញ្ឆោត និងបានឆាតទៅប្រជាពលរដ្ឋ ។ នេះបើយោងសេចក្តីជូនដំណឹង! របស់អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនអនាមិកបានបង្កើត គណនីតេលេក្រាម ហើយបានយកនិមិត្តសញ្ញា Logo របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា” ទៅដាក់ជា Logo Cover Profile បោកបញ្ឆោត និងបានឆាតទៅប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំថាជាតេលេក្រាមផ្លូវការរបស់នាយកដ្ឋាន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមនានា សូមកុំបង្កើតគណនីតាមប្រព័ន្ធសង្គម ឬគណនីតេលេក្រាម ដោយយកនិមិត្តសញ្ញារបស់គេ ឬយកនិមិត្តសញ្ញារបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា យកទៅដាក់ជា Logo Cover Profile បោកបញ្ឆោតគេ នេះជាអំពើខុសច្បាប់៕