ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាដៃគូជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ក្នុងការរៀបចំ “មហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤” (2024 JCI ASPAC Angkor Cambodia) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្នុងន័យនេះ សហភាពសហព័ន្ធយុវជនកម្ពុជា និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានឹងផ្តល់ឱកាសស្ម័គ្រចិត្ត ចំនួន ១០០កន្លែង (ក្នុងនោះ ខេត្តសៀមរាប ចំនួន ៩០នាក់ និង រាជធានីភ្នំពេញ ១០នាក់)។
បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា និងស្ម័គ្រចិត្តរៀបចំកម្មវិធីមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងអាចដកស្រង់នូវបទពិសោធន៍ការងារថ្មីៗពីការចូលរួមរៀបចំកម្មវិធីកម្រិតអន្តរជាតិនេះ ដើម្បីជាប្រយោជន៍សម្រាប់អភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ៕
ដោយ ៖ សិលា
...