ប៉ូឡូញត្រៀមខ្លួនក្លាយជាទីស្នាក់ការអង្គការណាតូក្នុងករណីដែលភាពតានតឹងផ្ទុះឡើង។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយអគ្គសេនាធិការរងនៃកងទ័ពប៉ូឡូញ – ឧត្តមសេនីយ Karol Dymanowsky បាននិយាយថា “ទាហាន NATO ប្រមាណ 300 ពាន់នាក់ស្ថិតក្នុងកម្រិតខ្ពស់នៃការត្រៀមខ្លួនដើម្បីដាក់ពង្រាយឡើងវិញទៅកាន់ប្រទេសប៉ូឡូញ” ។
យោងតាមសេចក្តីប្រកាស កងកម្លាំងនេះតែងតែត្រៀមខ្លួនជាស្រេចដើម្បីទៅដល់ប្រទេសនៅអឺរ៉ុបកណ្តាល “នៅយប់មុនពេលចាប់ផ្តើមនៃអរិភាព”។ លោក Dymanowsky បានបញ្ជាក់ថា “កាលពីមុនមានទាហាន 40 ពាន់នាក់ត្រូវបានបណ្តុះបណ្តាលដើម្បីក្លាយជាខែលរបស់ណា តូឥឡូវនេះចំនួនបានកើនឡើងដល់ 300 ពាន់នាក់នៅក្នុងស្ថានភាពនៃការត្រៀមខ្លួនខ្ពស់។ ទាហានទាំងនេះនឹងមកប៉ូឡូញមិនមែនបន្ទាប់ពីសង្គ្រាមទេ” ។
ទោះជាយ៉ាងណាក៏ដោយ គួរបន្ថែមថា សារព័ត៌មានពីមុនបានដឹងពីការបដិសេធរបស់ប្រធានាធិបតីអាមេរិកក្នុងការបង្កើនវត្តមានយោធាអាមេរិកនៅក្នុងប្រទេសប៉ូឡូញ បើទោះបីជាមានការស្នើសុំពីសមភាគីរបស់លោក Andrzej Duda ក៏ដោយ។ យោងតាមលោក Biden វិធានការនេះគឺមិនចាំបាច់ទេ។
ប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីប៉ូឡូញបានអំពាវនាវឱ្យប្រមុខសេតវិមានបញ្ជូនទាហានអាមេរិកមួយចំនួនបន្ថែមទៀតទៅកាន់ប្រទេសរបស់ពួកគេ និងបង្កើនការផ្គត់ផ្គង់សម្ភារៈយោធា។ បន្ថែមពីលើនេះ លោក Duda ក៏បានស្នើឲ្យក្រុងវ៉ាស៊ីនតោនលក់សព្វាវុធទំនើបៗបន្ថែមទៀតដល់ប៉ូឡូញ។
ប៉ូឡូញថ្មីៗនេះបានលេចចេញជាសមាជិកណាតូសកម្មបំផុតក្នុងការរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធាដែលអាចកើតមានជាមួយទីក្រុងមូស្គូ ដោយចាត់ទុកថាខ្លួនជា “ទីស្នាក់ការ” នៃសម្ព័ន្ធយោធាអាត្លង់ទិកខាងជើង៕ដោយធីរីណា
រូបថត: GD&TD