គ្រួសារសពរងគ្រោះដោយការបាញ់សម្លាប់ពីនគរបាលប៉ុស្តិ៍ជ្រោយបន្ទាយ គ្រោងដាក់ពាក្យបណ្តឹងរកយុត្តិធម៌

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមគ្រួសារសពបុរសរងគ្រោះ លោកស្រី ចាប ស៊ុន អាយុ៥៤ឆ្នាំ ជាម្តាយ ជនរងគ្រោះការបាញ់សម្លាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរៀបរាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះថា លោកស្រីនឹងដាក់ពាក្យបណ្តឹង ចូលមកសា្ថប័នតុលាការ ក៏ដូចជាអង្គការសង្គមមស៊ីវិលឲ្យជួយអន្តរាគមន៍ លើហេតុការណ៍ផ្ទុះអាវុធបណ្តាលឲ្យស្លាប់សាច់ញាតិរបស់ពួកគាត់នេះ ។

...

បុរសរងគ្រោះ ឈ្មោះ អ៊ុំ ស៊ីណា អាយុ៣២ឆ្នាំ រស់នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដែលអ្នកភូមិចាត់ទុកថា ជាមនុស្សបែកថ្នាំ និងតែងតែរករឿង បង្កទំនាស់ជាមួយគេឯងជាបន្តបន្ទាប់ គឺត្រូវបានស្លាប់បន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពវាយទៅលើអ្នកភូមិ ហើយក៏ត្រូវបាននគរបាលប៉ុស្តិ៍ចូលទៅជួយអន្តរាគមន៍ឃាត់បានរាលកៃកាំភ្លើងផ្ទុះបណ្តាលឲ្យត្រូវមួយគ្រាប់ស្លាប់ភ្លាមៗ។

ហេតុការណ៍ផ្ទុះអាវុធចំនួន៣គ្រាប់ បង្កឡើងដោយនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ក្នុងការបាញ់គំរាមបុរសរងគ្រោះដែលគេកំណត់ថាជាមនុស្សបែកថ្នាំ ចំនួន២គ្រាប់ និងបានរាលកៃកាំភ្លើងមួយគ្រាប់ទៀត នៅពេលដែលបុរសរងគ្រោះ ប្រដាប់ដោយព្រនង់បានស្ទុះចូលមកប្រតាយប្រតប់ជាមួយនិងនគរបាល បណ្តាលឲ្យត្រូវចំឆ្អឹងជំនីពីមុខធ្លាយចេញក្រៅស្លាប់នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។

ម្តាយសពបុរសរងគ្រោះ លោកស្រី ចាប ស៊ុន បានរៀបរាប់ទាំងទឹកភ្នែកទៀតថា កូនរបស់លោកស្រី មិនមានកំហុសអីទេ មិនគួរណានគរបាលមានគ្នា បី,បួន នាក់ព័ទ្ធបាញ់កូនគាត់សោះ លោកស្រីមិនអស់ចិត្តទេ ។ លោកស្រីបន្តថា ពេលពិធីបុណ្យចប់ យកសពទៅទុកដាក់ហើយនោះ លោកស្រី និងទៅប្តឹងនៅតុលាការខេត្ត និងប្តឹងទីសមាគមអាដហុក ដើម្បីរកយុត្តិធម៌ឱ្យកូនលោកស្រី ។

ដោយឡែកអ្នកភូមិក្បែរខាងអ៊ុំស្រីឈ្មោះឈុន លី អាយុ៦១ឆ្នាំ បាននិយាយថា(សពឈ្មោះ អ៊ុំ ស៊ីណា ដែលនគរបាលបាញ់ស្លាប់នេះ គ្នាជាមនុស្សស្លូតទេ តែមួយរយៈចុងក្រោយ គ្នាដូចជាខូចចិត្តមិនសូវមាត់ ក ទេ ក្រោយពីប្រពន្ធរត់ចោលទៅយកប្តីថ្មីមួយទៀត ហើយនៅថ្ងៃកើតហេតុមិនដឹងមានរឿងអីទេ បានជាជនរងគ្រោះ យកប្រនង់ទៅវាយអ្នកភូមិក្បែរខាង ហើយនគរបាលក៏ចុះធ្វើអន្តរាគមន៍ តែត្រូវនគរបាលបាញ់ស្លាប់តែម្តង ) ។

បើតាមការបញ្ជាក់ពីលោកអនុសេនីយ៍ទោ អេង ហឿន នាយប៉ុស្តិ៍រដ្ឋបាលជ្រោយបន្ទាយបានឲ្យដឹងថា កាលពីថ្ងៃកើតហេតុទី១៦ ខែកក្កដានេះ បុរសរងគ្រោះរូបនេះប្រដាប់ដោយព្រនង់ធំមួយបានដើរវាយគេឯងតាមផ្លូវ និងក៏បានវាយមកលើជនរងគ្រោះម្នាក់ឈ្មោះ ភន ហ៊ី ដោយមិនដឹងខ្លួនបណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលដួលនៅកណ្តាលផ្លូវ។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ និងមេភូមិកម្លាំងនគរបាលប៉ុស្តិ៍បានចុះពិនិត្យមើល និងបានបាញ់កាំភ្លើងឡើងលើមួយគ្រាប់ ដើម្បីគំរាមឲ្យបុរសរូបនេះទំលាក់ព្រនង់ចោល។ តែយ៉ាងណាបុរសរូបនេះនៅតែមិនព្រមព្រនង់ទម្លាក់និងបានកាន់ព្រនង់ដើរសំដៅចូលមកទៀតនោះ នគរបាលប៉ុស្តិ៍ដដែលបានបាញ់បុកដីមួយគ្រាប់ទៀត ពេលនោះបុរសរូបនេះនៅតែមិនព្រមទម្លាក់ចុះ និងបានហក់មកទាំងព្រនង់មកវាយប្រតាយប្រតប់ជាមួយនិងនគរបាលដែលបាញ់កាំភ្លើង ក៏បានរាលកៃកាំភ្លើងបណ្តាលឲ្យត្រូវបុរសរូបនេះចំឆ្អឹងជំនី និងត្រូវស្លាប់ភ្លាមៗ។

យ៉ាងណាភ្លាមៗ ក្រោយពីមានហេតុការណ៍ផ្ទុះអាវុធដោយអចេតនាបង្កឲ្យមានមនុស្សស្លាប់ ដោយសារការរាលកៃកាំភ្លើង មន្រ្តីប៉ូលិសប៉ុស្តិ៍រដ្ឋបាលរូបនេះបានគេចខ្លួន៕

IMG_2778

ក្រចេះ១

ក្រចេះ២

ក្រចេះ៣

ដោយ៖ កោះទ្រុង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print