លោក ពូទីន៖ រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែង

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកពូទីន ទើបតែបានប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែងដល់រដ្ឋអធិបតេយ្យភាព និង ឯករាជ្យភាពរបស់រុស្ស៊ី។

សារដ៏តឹងតែងអំពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ត្រូវបានផ្តល់ឱ្យដោយប្រធានាធិបតីពូទីន នៅពេលគាត់ផ្តល់បទសម្ភាសន៍តាមទូរទស្សន៍រដ្ឋ រុស្ស៊ី។
នៅក្នុងនោះ លោក ពូទីន បាននិយាយថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជៀសវាង ការកើនឡើងនូវភាពតានតឹង ដែលនឹងនាំឱ្យមានសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា កងកម្លាំងនុយក្លេអ៊ែររុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់សេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរ នោះ។
នៅពេលសួរថា តើលោកបានពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនឬយ៉ាងណានោះ ប្រធានាធិបតីពូទីនបានឆ្លើយតបថា មិនចាំបាច់ធ្វើដូច្នេះទេ។
មេដឹកនាំរុស្ស៊ីក៏បានបង្ហាញពីទំនុកចិត្តថា ទីក្រុងម៉ូស្គូនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ហើយបានទុកទ្វារបើកចំហ សម្រាប់ការចរចា។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយត្រូវការការធានារឹងមាំពីលោកខាងលិច។
កន្លងមក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា៖ «ប្រសិនបើមានអ្វីមួយគំរាមកំហែងដល់ការរស់រានមានជីវិត របស់ប្រទេសយើង អាវុធនុយក្លេអ៊ែរនឹងត្រូវបានដាក់ពង្រាយ»។ លោកបញ្ជាក់ថា បើគិតពីភាពធ្ងន់ធ្ងរនៃប្រធានបទនេះ វាមិនអាចមើលស្រាលបានទេ៕ ដោយធីរីណា

...

រូប​ថត​:Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print