អភិបាលខណ្ឌឫស្សីកែវ និងក្រុមការងារយកទៀនវស្សាប្រគេនព្រះសង្ឃ៥វត្តក្នុងខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ តាមទំនៀមទម្លាប់ ប្រពៃណីសាសនារបស់រដ្ឋ ជារៀងរាល់ឆ្នាំ គេបានអង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ តែងតែនាំគ្នាប្រណិប័តន៍ និងគោរពដល់សាសនារបស់ខ្លួន ។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីក្រោមឦឱវាទជាច្រើនរូប ដែលតំណាងឲ្យលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ បាននាំយកទៀនវស្សា ទេយ្យវត្ថុ ទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដែលខិតជិតមកដល់ខាងមុខនេះ ។

...

ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដែលធ្វើឡើងនារសៀលថ្ងៃទី១៨ ខែកក្កដា នេះ ស្ថិតក្នុងវត្តញាណរង្សី និងវត្តចំនួន៤ទៀតដែលមកទទួលមាន វត្តទួលសុវណ្ណារ៉ាម ហៅវត្តទួលសង្កែ, វត្តឧត្តរាវត្តី, វត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក និងវត្តកោះពោធិ៍វង្ស ក្នុងមួយវត្តទទួលបានទៀនវស្សា១គូ ស្លាដក១កញ្ចប់ ប្រេង១កាន ស្មើ៣០លីត្រ ស្ករស១បាវ ស្មើ២៥គីឡូក្រាម ទឹកដោះគោ១កេះស្មើ៤៨កំប៉ុង ទឹកក្រូច២កេះ ទឹកបរិសុទ្ធ២កេះ មី២កេះ និងបច្ច័យ៨៦ម៉ឺន៤ពាន់រៀល ៕

1fa05914-3eed-4d62-9e8f-10fc0912f93f

cd8d31e7-6841-4bfb-9b0b-222aa05e2bda

9963cb0f-5b3d-44e5-a2db-3c9df49ebe8a

8d131de4-f383-4092-ae78-74dcc3d04c22

ដោយ៖ អារុណរះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print