ភ្នំពេញ ៖ ចូលដល់ដំណាក់កាលឌីជីថលទៅហើយ អ្នកជំនាញៗនៅតែនាំគ្នាមិនព្រមយល់នូវអ្វីជា «ថ្នាល ឬ Platform» នូវអ្វីជា (កម្មវិធីអនុវត្ត ឬ Application/App)? នេះជាលើកឡើង របស់ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។
លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បានបន្ថែ ថា ៖ ខាងក្រោមនេះ វាជាអ្វីដឺលយើងគួរយល់ដឹង៖
អ្វីទៅជា Platform ឬ ថ្នាល?
ថ្នាល
អ. Platform
បា. plate-forme
Platform ឬ ថ្នាល សំដៅដល់បណ្តុំនៃបច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋាននៅលើអ្វីដែលបណ្តាកម្មវិធីអនុវត្ត(Applications) បណ្តាដំណើរការ(Processes) ឬបណ្តាបច្ចេកវិទ្យា(Technologies) ត្រូវបានបង្កើត/អភិវឌ្ឍឡើង។ នៅក្នុងកុំព្យូទ័រ «ថ្នាល» សំដៅដល់ហាដវែរគោល(Computer) និងសុសវែរ(Operating System, Window or MacOS) នៅលើអ្វីដែលសុសវែរកម្មវិធីអនុវត្ត(App) អាចដំណើរការបាន។
ឧ: យូធូប(YouTube) ស្ពតទីហ្វាយ(Spotify) និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត(Medium)…ដូចជា:
ថ្នាលទីផ្សារ(Marketplace platform)គាំពារប្រតិបត្តិការរវាងបណ្តាអ្នកលក់ និងបណ្តាអ្នកទិញជារូបវន្ត ឬទំនិញឌីជីថល មានជាអាទិ៍ អាម៉ាហ្សូន(Amazon) អាលីបាបា(Alibaba) អែតហ្ស៊ី(Atsy) ក្រិកលីស្ត(Craigslist)…
បណ្តាថ្នាលបណ្តាញសង្គម(Social Network platforms) គាំពារអន្តរកម្មនៃអ្នកប្រើប្រាស់តាមរយៈការចែលរំលែក មាតិការ សារ ឬបង្កើតជាក្រុម។
Application ឬ app កម្មវិធីកុំព្យូទ័រសម្រាប់សម្រួលដល់អ្នកប្រើប្រាស់ក្នុងការបំពេញការងារជាក់លាក់ណាមួយ តាមរយៈកុំព្យូទ័រ កុំព្យូទ័របន្ទះ(iPad, Tablet) ទូរសព្ទឆ្លាតវៃ ឬឧបករណ៍ឌីជីថល៕
ដោយ ៖ សិលា