កងទ័ពកម្ពុជានិងកងទ័ពថៃ ចូលរួមវគ្គបណ្តុះបណ្តាលហ្វឹកហាត់ការងារជួយសង្គ្រោះគ្រោះមហន្តរាយ នៅខេត្តឆាក់ឆឺងសៅ ប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំសិក្ខាកាម យោធាកម្ពុជា ដែលមានសមាសភាពមកពីអង្គភាពយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ សរុបចំនួន១០រូប ចូលរួមវគ្គបណ្តុះបណ្តាលជួយសង្គ្រោះគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ ខេត្តឆាក់ឆឺងសៅ ព្រះរាជាណាចក្រថៃ។

សូមបញ្ជាក់ថា ៖ វគ្គបណ្តុះបណ្តាលនេះចាប់ពីថ្ងៃទី១០-១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ បច្ចេកទេស លក្ខណៈស្តង់ដា និងបែបវិទ្យាសាស្រ្ត រួមជាមួយនិងការរិតចំណងសម្ព័ន្ធមេត្រីភាព សាមគ្គីភាព រវាងកងទ័ពភូមិន្ទថៃ និងកម្ពុជា ពង្រឹងសមត្ថភាព ការងារជួយសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ប្រជាជន នៃប្រទេសទាំងពីតាមបន្ទាត់ព្រំដែន ។ 

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានមានប្រសាសន៍បញ្ជាក់ថា ដោយបានការអនុញាតិ ពីលោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការ យោធភូមិភាគទី៥ ឲ្យសក្ខាកាមកម្ពុជាមកហ្វឹកហាត់បណ្តុះបណ្តាល ការងារជួយសង្គ្រោះគ្រោះមហន្តរាយនេះ គឺបានផ្តល់នូវបទពិសោធន៍ថ្មីៗ បច្ចេកទេស ស្តង់ដា និងបែបវិទ្យាសាស្រ្ត ដើម្បីជាគុណប្រយោជន៍ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស   ឲ្យបានលឿនរហ័ស ទាន់ពេលវេលា និងសុវត្ថិភាព៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print