សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយនិងចាត់ក្រុមការងារ ជាលើកទី៤ សួរសុខទុក្ខដល់គេហដ្ឋានលោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែង

ចែករំលែក៖

ភ្នំពេញ ៖ ដោយក្តីអាណិតអាសូរចំពោះព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ មានវ័យ ៧៩ឆ្នាំ និងមានជំងឺប្រចាំកាយផងនោះ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខជាលើកទី៤ ដល់គេហដ្ឋានលោកតា គង់ ណៃ ដែលនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងឱកាសនោះដែរ លោកវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីនឹករលឹក អាណិតអាសូរចំពោះព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងសូមផ្តាំផ្ញើថែរក្សាសុខភាព ជាពិសេសបានផ្តាំផ្ញើដល់ក្រុមគ្រួសារលោកតា ប្រសិនបើ ព្រឹទ្ធាចារ្យ មានមិនស្រួលត្រូវរួសរាន់បញ្ជូនព្រឹទ្ធាចារ្យ ទៅមន្ទីរពេទ្យឱ្យបានឆាប់បំផុត។

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់លើកទឹកចិត្តជាបន្តបន្ទាប់មកដល់ពេលនេះគឺជាលើកទី៤ហើយ និងសូមជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ ឱ្យជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print