ខ្សែបម្រើ Kevin de Bruyne នឹងខកខានបង្ហាញខ្លួនឲ្យក្រុមបែលហ្សិកដោយសាររបួស

ចែករំលែក៖

ខ្សែបម្រើ Kevin de Bruyne របស់ក្រុមេឃខៀវ Manchester City មិនត្រូវបានបញ្ចូលក្នុងក្រុមបែលហ្សិកសម្រាប់ការប្រកួតមិត្តភាពជាមួយសាធារណរដ្ឋអៀរឡង់ និងអង់គ្លេសក្នុងខែនេះទេ ដោយសារមានបញ្ហារបួសក្រលៀន។

កីឡាករវ័យ៣២ឆ្នាំរូបនេះក៏ត្រូវបានដកចេញពីការប្រកួត FA Cup វគ្គ១/៤ចុងក្រោយរបស់ Man City ជាមួយ Newcastle United នៅថ្ងៃសៅរ៍ផងដែរ។

De Bruyne ត្រូវបានប្តូរចេញនៅនាទីទី៦៩ក្នុងការប្រកួតស្មើ នៅក្របខ័ណ្ឌ Premier League ជាមួយ Liverpool កាលពីថ្ងៃអាទិត្យ។ ក្រុមបែលហ្ស៊ិកត្រូវប៉ះសាធារណរដ្ឋនៅថ្ងៃទី២៣ ខែមីនា និងអង់គ្លេសនៅ Wembley នៅថ្ងៃទី២៦ ខែមីនា។

 អ្នកចាត់ការទូទៅលោក Domenico Tedesco បាននិយាយថា De Bruyne បានតស៊ូជាមួយនឹងរបួសសម្រាប់ការប្រកួតពីរបីចុងក្រោយ គាត់បាននិយាយថាយើងមិនអាចប្រថុយប្រថានឥឡូវនេះទេ ហើយប្រាកដណាស់មិនមែនជាមួយ Kevin វាជាការប្រសើរក្នុងការផ្តល់ពេលវេលាឱ្យគាត់ដើម្បីជាសះស្បើយឡើងវិញនៅ Man City ហើយបន្ទាប់មកឱ្យគាត់ត្រៀមខ្លួនសម្រាប់ជើងឯកអឺរ៉ុប

លោក Tedesco បានបញ្ជាក់ ថាខ្ញុំ មិន ដឹង ថា មាន ការ ទាក់ ទង នឹង របួស សរសៃ ពួរ របស់ គាត់ អត់ នោះ ទេ។ ខ្ញុំបាននិយាយទៅកាន់វេជ្ជបណ្ឌិត និង Kevin ហើយយើងបានសម្រេចចិត្តថាហានិភ័យគឺធំពេក។ វាជាទំនួលខុសត្រូវរបស់យើងក្នុងការពិចារណាលើកីឡាករ ប៉ុន្តែក៏ក្លឹបរបស់កីឡាករផងដែរ

 គួរបញ្ជាក់ថា បន្ទាប់ពីការសម្រាកអន្តរជាតិ ក្រុមចំណាត់ថ្នាក់លេខ៣ Man City ធ្វើជាម្ចាស់ផ្ទះទទួលក្រុមកំពូលតារាង Premier League កាំភ្លើងធំ Arsenal នៅថ្ងៃទី៣១ ខែមីនា។ ខ្សែបម្រើ De Bruyne បានខកខានរយៈពេល៥ខែដំបូងនៃរដូវកាលជាមួយនឹងរបួសសរសៃពួរ មុនពេលត្រលប់មកវិញក្នុងខែមករា (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print