ឃាតករ​លាក់មុខ៖​ បន្ត​ស្លាប់​មនុស្ស​តាម​ដងផ្លូវ​ ០៦នាក់​ និងរបួសធ្ងន់ស្រាល ១១នាក់​ ក្នុង​ថ្ងៃ​តែមួយ​នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ​ បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ១១នាក់​ និងកើតឡើងចំនួន ០៧លើក ។ នេះបេី​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខាងលើ​នេះ​ បានបញ្ជាក់ថា​ បានកើតឡើងចំនួន ០៧លើក (យប់ ០៦លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០៣នាក់), រងរបួសសរុប ១១នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០៣នាក់), រងរបួសស្រាល ០៤នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ០២នាក់ (យប់ ០២នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០២នាក់, ស្រាល ០១នាក់) , មិនប្រកាន់ស្តាំ ០៤លើក (ស្លាប់ ០៤នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់), មិនគោរពសញ្ញា ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០៤នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងកត្តាយាន ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០ នាក់, ស្រាល ០០នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print