ខ្សែបម្រើ Arjen Robbenរបស់ក្លិប Bayern Munichនឹងអវត្តមាននៅក្នុងការប្រកួតចាប់ផ្តើមរដូវកាល ថ្មីដោយរូបគាត់មានរបួសត្រូវសម្រាករហូតដល់ទៅ៦ សប្តាហ៏។
កីឡាករវ័យ៣២ឆ្នាំនេះបានរងរបួសនៅពេលប្រកួតមិត្តភាពកម្តៅសាច់ដុំមុន រដូវកាលថ្មីចាប់ផ្តើម។ នៅក្នុងការប្រកួត នោះក្រុម Bayern Munich បានយក ឈ្នះលើ Lippstadtក្រុមនៅក្របខ័ណ្ឌលំដាប់ ទី៥របស់អាល្លឺម៉ង់ដោយលទ្ធផល៤-៣ ហើយនោះក៏ជាការប្រកួតដំបូងរបស់ លោក Carlo Ancelotti គ្រូបង្វឹកថ្មីរបស់ ក្លិបBayern Munich ផងដែរ។
ក្រុម Bayern Munich នឹងត្រូវប៉ះក្រុម Borussia Dortmund នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ក្នុងកម្មវិធីអាល្លឺម៉ង់ Super Cup។ ចំពោះការប្រកួតបើករដូវកាលថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់វិញ ក្រុម Bayern Munich ត្រូវប៉ះក្រុម Werder Bremen នៅថ្ងៃទី២៦សីហា ។
ខ្សែបម្រើជើងចាស់សញ្ជាតិហុល្លង់ Arjen Robbenបង្ហាញខ្លួនបាន១៥ប្រកួតឲ្យក្រុម Bayern Munich កាលពីរដូវកាល ចាស់ ដោយក្រុមនេះបានឈ្នះជើងឯក អាល្លឺម៉ង់ Bundesliga ៕
ដោយ៖ ដេវីត