ឧស្សាហកម្មស្បែករបស់ ឥណ្ឌាបានសម្លឹងឃើញទីផ្សារប្រទេសវៀតណាម

ចែករំលែក៖

ពាណិជ្ជកម្មស្បែកនិងស្បែកជើងរបស់ ឥណ្ឌាបានរកឃើញថា វៀតណាមគឺជាទីផ្សារដ៏ធំបំផុតមួយរបស់ខ្លួន ខណៈដែលវៀតណាមបាននាំចូលស្បែកដែលមានគុណភាពបន្តិចបន្តួចប៉ុណ្ណោះពីប្រទេសឥណ្ឌា។

...

កាលពីឆ្នាំមុនវៀតណាមបាននាំចូលស្បែកនិងសម្ភារស្បែកមួយចំនួនដែល មានតម្លៃ៥ពាន់លានដុល្លារសហរដ្ឋអាមេ រិកពោលគឺមានតែ៥ភាគរយប៉ុណ្ណោះពី ឥណ្ឌា។

វៀតណាមបាននាំចេញស្បែកជើង ៨៥០លានគូរៀងរាល់ឆ្នាំ ប៉ុន្តែប្រឈមមុខនឹងការខ្វះខាតនូវវត្ថុធាតុដើមជាពិសេស ផលិតផលស្បែកនេះតែម្តង។

លោក Diep Thanh Kiet អនុប្រធាន សមាគមស្បែកជើងនិងកាបូបបានស្នើឱ្យភាគីឥណ្ឌារបស់ខ្លួននៅក្នុងកិច្ចប្រជុំមួយថាឥណ្ឌមាានស្បែកដែលមានគុណភាពល្អ ហើយតម្លៃសមរម្យប៉ុន្តែហេតុអ្វីបាន ជាយើងមិនទិញពីឥណ្ឌា?

រៀងរាល់ឆ្នាំយើងបាននាំចូលផលិត ផលស្បែកប្រហែលជារាប់ពាន់លានដុង ប៉ុន្តែមិនមែនមកពីឥណ្ឌាទេ។ តែនៅពេលថ្មីៗនេះអ្វីៗបាននិងកំពុងតែផ្លាស់ប្តូរពោលគឺថាការនាំចេញស្បែកនិង ស្បែកជើងពីឥណ្ឌាមកប្រទេសវៀតណាមកំពុងតែកើនឡើងជាបណ្តើរៗ។

វាបានកើនឡើងពី ៤០,៦៦លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០០៩-២០១០ ដល់ ១១៧,០៧លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៤-២០១៥។ របាយការណ៍ ចុងក្រោយបានបង្ហាញថាការនាំចេញបានកើនឡើង៨៤,៥លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងខែមេសាដល់ខែធ្នូកាលពីឆ្នាំមុន។

លោក Rafeeque Ahmed ប្រធានក្រុមប្រឹក្សាឥណ្ឌាទទួលបន្ទុកការនាំចេញផលិតផលស្បែកបានជំរុញក្រុមហ៊ុនផលិតស្បែក ជើងវៀតណាមគួរតែចាប់យកពីប្រទេស ឥណ្ឌា។

ទីផ្សារស្បែកជើងរបស់ឥណ្ឌាត្រូវបានគេប៉ាន់ស្មានថានឹងមានតម្លៃ៦,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះហើយត្រូវបានគេរំពឹងថានឹងកើនឡើង ១២ពាន់លានដុល្លារសហរដ្ឋអាមេរិកត្រឹមឆ្នាំ២០២០នេះ។

ឧស្សាហកម្មស្បែក និងស្បែកជើងគឺជាអ្នករកចំណូលធំបំផុតក្នុងចំណោមអ្នករកចំណូលទាំង១០របស់ប្រទេសឥណ្ឌាពោលគឺមានប្រហែលជា៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោកស្រី Kbro Leathertex ដែលបានមកធ្វើទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេសវៀតណាមបានមានប្រសាសន៍ថា លោកស្រីស្មានតែវៀតណាមគឺជាទីផ្សារតូចប៉ុន្តែឥឡូវនេះដឹងហើយថាវាជាទីផ្សារដ៏ធំមួយ ហើយលោកស្រីគ្រោងនឹងបើកការិយាល័យមួយនៅប្រទេសនេះនៅឆ្នាំក្រោយនេះផងដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ចំនួនរបស់វៀតណាមជាមួយទីផ្សារពិភពលោកនិងជាមួយសមាជិកកិច្ចព្រមព្រៀង TPP នឹងផ្តល់នូវគុណសម្បត្តិដ៏ធំសម្រាប់ អ្នកវិនិយោគនៅទីនេះ។ ខ្ញុំទាយថារោងចក្រស្បែកនិងស្បែកជើងជាច្រើននឹងត្រូវបានប្តូរពីប្រទេសផ្សេងមកកាន់ប្រទេសវៀតណាម។

លើសពីនេះទៅទៀត លោក Parvatha neni Harish អគ្គរដ្ឋទូតឥណ្ឌាបានមាន ប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីឥណ្ឌាកាលពីឆ្នាំ២០១៥មានចំនួន៧ពាន់លានដុល្លារសហរដ្ឋអាមេរិកហើយត្រូវបានគេរំពឹងថានឹងកើនឡើង១៥ពាន់លានដុល្លារសហរដ្ឋអាមេរិកត្រឹមឆ្នាំ២០២០៕

Indian

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print