ក្រុមក្មេងទំនើង​ពីរក្រុម​ មានទាំងដុំថ្ម ចបជីកធ្វើសកម្មភាពគប់ និងវាយគ្នាទៅវិញទៅមក​ផ្អើលពេញភូមិ​ចុងក្រោយ​ជាប់ខ្នោះដៃ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ កម្លាំងជំនាញ​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅព្រឹកថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ក្រុមក្មេងទំនើងចំនួន០៤នាក់​ ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ពាក់ព័ន្ធ​ករណី​ហិង្សាបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ​ ខណៈដែល​ពួកគេប្រេីដុំថ្ម ចបជីកធ្វើសកម្មភាពគប់ និងវាយគ្នាទៅវិញទៅមក​ផ្អើលពេញភូមិ​។

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ មានករណីហិង្សាដោយចេតនា (ប្រើដុំថ្ម និងចបជីក) មួយកើតឡើងបង្កដោយ ក្មេងទំនេីងចំនួន០២ក្រុមបង្កការអុកឡុកយកដុំថ្ម ចបជីក បានធ្វើស កម្មភាពគប់ និងវាយគ្នាទៅវិញទៅមកបណ្តាលឱ្យម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម (Honda Dream) ពណ៌ក្រហម ស៊េរីឆ្នាំ២០១៣ ឡើងស៊េរីឆ្នាំ២០ ២២ ពាក់ស្លាកលេខបាត់ដំបង 1O-9571 ខូចខាតទាំងស្រុង កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៥៧ ចំណុចមុខប្រាសាទស្នឹង ស្ថិតក្នុងភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

បន្ទាប់ពីទទួលបានព័ត៌មាននេះរួចមក និងស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារន​គរ​បាល​ព្រហ្មទ័ណ្ឌ​ លោកវរសេ នី​យ៍ទោ​ សំ​វីរៈ​ អធិការនគរ​បាល​ស្រុក​បាណន់បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​លស្នឹង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលដែល មានលោកវរសេនីយ៍ឯក​ សន​ និល​ ជាអធិ​ការនគរ បាលស្រុកកំណត់មុខសញ្ញាក្មេងទំនេីង​ចំនួន ០២ក្រុមគឺក្រុម(SN=ស្នឹង)និងក្រុម (GK) ក៏ផ្តើមធ្វើការឃាត់ខ្លួនចំនួន ០៤នាក់ នាំមកធ្វើការសាកសួរស្រាវជ្រាវ។

ក្រោយពេលសាកសួរពួកគេបានឆ្លេីយសារភាពថាពិតជាបានធ្វេីសកម្មភាពយកដុំថ្ម និងចបជីក ដេញគប់គ្នាទៅវិញទៅមក និងបាន យកចបជីបវាយម៉ូតូបណ្ដា លឱ្យខូចខាត ពិតប្រាកដមែន ។

...

បច្ចុប្បន្ន​កម្លាំងជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ កំពុង​សាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងមកអនុវត្តតាមនីតិវិធីច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print