លិខិតមិត្តអ្នកអាន៖ រថយន្តដឹកខ្សាច់ដឹកដីនៅតែជាបញ្ហាសម្រាប់អ្នកច្បារអំពៅ

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ចូលរាជធានីភ្នំពេញ ខ្ញុំបាទជាប្រជាពលរដ្ឋ មើលឃើញថា បញ្ហារថយន្តធំៗដឹកដី ដឹកខ្សាច់ធ្លាក់រាយប៉ាយពេញដងផ្លូវនៅតែជា កង្វល់សម្រាប់អ្នកធ្វើចរាចរណ៍លើកំណាត់ផ្លូវដ៏មមាញឹកនេះ ។ អាជ្ញាធរខណ្ឌច្បារ អំពៅហាក់ដូចជាប្រាកដប្រជាក្នុងការសន្យាជាមួយប្រជាពលរដ្ឋលុបបំបាត់ភាពអនា ធិបតេយ្យទាំងនេះ ប៉ុន្តែវាគ្មានបានប្រយោជន៍អ្វីសោះដដែលជាដដែល ។

...

រថយន្តដឹកខ្សាច់ដែលមិនគ្របដណ្តប់ឲ្យបានត្រឹមត្រូវតាមគោលការណ៍របស់ ក្រសួងរ៉ែ និងថាមពលក៏ដូចជាការណែនាំញយដងរបស់អាជ្ញាធរដែនដីខណ្ឌច្បារអំពៅ កំពុងតែធ្វើសកម្មភាពដឹកខ្សាច់ដឹកដីដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។ បើតាមព័ត៌មានខ្លះបង្ហើបឲ្យប្រជាពលរដ្ឋដឹងថា ម្ចាស់រថយន្តដឹកខ្សាច់ដឹកដីគឺជា មន្ត្រីមានឥទ្ធិពល មានអំណាចនៅក្នុងមូលដ្ឋានខណ្ឌនោះតែម្តង ។ ទង្វើបែបនេះធ្វើឲ្យយើងខ្ញុំជាប្រជាពលរដ្ឋបាក់ទឹកចិត្តយ៉ាងខ្លាំង ពីព្រោះថាក្នុងនាមអាជ្ញាធរគួរតែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនគួរក្លាយទៅជាជនគម្រក់ដែលធ្វើឲ្យប្រជាពលរដ្ឋពេបជ្រាយយ៉ាងនេះឡើយ ។

ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១ត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។ គ្រាប់ខ្សាច់ហុយពេញផ្លូវថ្នល់ដែលអាចបក់ចូលភ្នែកបង្កឲ្យមានគ្រោះថ្នាក់ភ្លាមៗ ។ ជាង នេះទៅទៀតការបើកបររបស់ក្រុមអ្នកបើកឡានដឹកដី ដឹកខ្សាច់បានយកកំណាត់ផ្លូវ ជាតិលេខ១ធ្វើជាទីលានប្រណាំងប្រជែងគ្នា ដោយមិនខ្លាចពីការគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតនោះឡើយ។ សកម្មភាពនៃភាពអនាធិបតេយ្យបានកើតមានជាយូរណាស់មកហើយ ប៉ុន្តែអាជ្ញាធរហាក់ដូចជាមិនមានលទ្ធភាពក្នុងការអប់រំណែនាំអ្នកបើកបររថយន្តដឹកខ្សាច់ទាំងនោះឡើយ ។ ប្រជាពលរដ្ឋនៅមូលដ្ឋានខណ្ឌច្បារ អំពៅក៏ដូចជាអ្នកប្រើប្រាស់ផ្លូវជាតិលេខ១ច្រកចូលរាជធានីភ្នំពេញរំពឹងថា អាជ្ញាធរ ខណ្ឌច្បារអំពៅនឹងយល់អំពីសុខទុក្ខអ្នកប្រើប្រាស់ផ្លូវជាតិលេខ១នោះផង ៕

gh

13769410_518412175030478_3136327228942374778_n

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print